សម្ដេចធិបតី៖ កម្ពុជាកំពុងខិតខំចល័តពលរដ្ឋខ្មែរដែលនៅសេសសល់​ក្នុងតំបន់គ្រោះថ្នាក់​ទៅទីសុវត្ថិភាពគ្រប់ៗគ្នា

2023/10/10 10:39:59 pm        315

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង​បញ្ជាក់​តាម​រយៈ​សារសំឡេង​ពិសេស​នា​រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា នៅក្នុងចំណោមពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​ ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានបានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុង​ខិត​ខំ​ធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាព។ 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣​នេះ ​រាជរដ្ឋាភិបាលកម្ពុជា កំណត់បាន​ចំនួន​ពលរដ្ឋ​ខ្មែរដែ​ល​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល គឺមានចំនួន ៤៥៤ នាក់ បូករួមទាំងនិស្សិត ១នាក់ បានរងគ្រោះស្លាប់។ 

សម្ដេច​ធិបតី​បញ្ជាក់ថា នៅក្នុងចំណោមពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៥៤ នាក់​នោះ​អាជ្ញាធរ​បាន​ទាក់​ទង​បានចំនួន ៤៥៤ នាក់ ពោលគឺទាក់ទងបានទាំងអស់គ្នា ដែលមកដល់ម៉ោងនេះ គឺ​ផ្ទាល់​តែម្ដង​ដែលបញ្ជាក់អំពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែល។ សម្ដេចធិបតីថ្លែងថា រាជដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅបន្តតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​ដល់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​គ្រប់​រូប​បាន​ដល់​ទី​សុវត្ថិភាព​គ្រប់​ៗ​គ្នា​។

សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអ៊ីស្រាអែលទាំងអស់ ជា​ពិសេស​និស្សិត បន្តយកចិត្តទុកដាក់នូវការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស និស្សិត​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះរាល់​ការ​ណែនាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល។

សម្ដេចបាន​អំពាវានវដល់ប្រជាពលរដ្ឋកំពុងរស់នៅអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ និងជឿ​ជាក់​លើ​សមត្ថភាព​របស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះនៅក្នុងការធានាសុវត្ថិភាព ជូ​ន​ប្រជា​ពលរដ្ឋ​ទាំង​អស់ រួមមានប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិ ដែលរស់​នៅ​លើ​ទឹក​ដី​អ៊ី​ស្រាអែល រួមទាំងបងប្អូនខ្មែរផងដែរ។

សម្ដេចធិបតីថ្លែងថា រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់​ប្រាប់​បណ្ដា​ប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាព ជូន​ប្រជាពលរដ្ឋគ្រប់រូបដែលនៅក្នុងប្រទេស មិនថាប្រជាជនអ៊ីស្រាអែល ឬជនបរទេសនោះទេ គឺ​រដ្ឋាភិបាលអ៊ីស្រាអែល និងផ្ដល់ការជួយជនបរទេសដូចប្រជាជនអ៊ីស្រាអែលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm