កុមារី៥៨៩នាក់នៅខេត្តកោះកុង បានចាក់ថ្នាំបង្ការជំងីមហារីកមាត់ស្បូន

2023/10/10 11:24:07 pm        335

កោះកុង៖ គិតត្រឹមថ្ងៃទី៩ ខែតុលា មានក្រុមកុមារី៥៨៩នាក់ ដែលបានទទួល​សេវាចាក់ថ្នាំ​បង្ការការពារជំងឺមហាមាត់ស្បូនដោយឥតគិតថ្លៃ ខណៈនៅសល់តែ២ថ្ងៃទៀតទេ នឹងបិទបញ្ចប់យុទ្ធនាការដ៏មានសារៈសំខាន់មួយនេះ។

លោកស្រី ឆេង ចិន្តា មន្រ្តីទទួលបន្ទុកកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តកោះកុង បាន​លើកឡើងនៅថ្ងៃទី១០ ខែតុលាថា យុទ្ធនាការចាក់ថ្នាំ​បង្ការការពារជំងឺ​មហាមាត់ស្បូន​ដល់​កុមារីអាយុ៩ឆ្នាំ ផ្តើមឡើងតាំង​ពីថ្ងៃទី៥​ ខែតុលា មកម្ល៉េះ ​ដោយគិតត្រឹមថ្ងៃទី៩ ខែតុលា មានចំនួន៥៨៩នាក់ ​បានចាក់ថ្នាំ។ បច្ចុប្បន្នក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ បាននឹងកំពុងអនុវត្តចុះផ្តល់សេវាផ្ទាល់ដល់គ្រឹះស្ថានសាលារៀនរដ្ឋ ​និងឯកជនក្នុងទូទាំងខេត្ត។

បើតាមលោកស្រី ឆេង ចិន្តា ការផ្តល់សេវាចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ត្រូវបានម្តាយឪពុក និង​អាណាព្យាបាល ពិសេសរូបពួកគេផ្ទាល់ ​បង្ហាញការគាំទ្រយ៉ាងខ្លាំង ​ដោយយល់ថា កូនៗ​ពួកគាត់​នឹងរួចផុតពីជំងឺរោគស្រ្តីដែលកំពុងមានការព្រួយបារម្ភ នាពេលបច្ចុប្បន្ន។

មន្រ្តីទទួលបន្ទុកកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តកោះកុង ​បន្ថែមថា ទោះបីជា​ផុតថ្ងៃទី១២ ខែតុលា ត្រូវបានបិទបញ្ចប់យុទ្ធនាការនេះយ៉ាងណាក្តី ក៏មានក្រុមគ្រូពេទ្យចុះផ្តល់​សេវា​ចាក់ជូនកុមារីដែលមិនទាន់ចាក់នៅតាមសហគមន៍​នាពេលខាងមុខបន្តទៀត ដូច្នេះសូមកុំ​ឱ្យ​ម្តាយឪពុក ឬអាណាព្យាបាលកុមារ ​មានការព្រួយបារម្ភថា​ខ្វះថ្នាំបង្ការសម្រាប់ចាក់ជូន។ តាមតារាងផែនការដែលមានគ្រោងទុកចាក់ថ្នាំបង្កាជំងឺមហារីកមាត់ស្បូននៅខេត្តកោះកុង គឺមានកុមារីប្រមាណ ១.០៣១នាក់ដែលនឹងត្រូវទទួលថ្នាំបង្ការនេះ។

កន្លងទៅថ្មីៗ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ​បានឱ្យដឹងថា ជំងឺ​មហារីកមាត់ស្បូន​ជា​និច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា" ឃាតកលាក់មុខ " ​ហើយក៏ជាជំងឺមួយ ដែលអាចការពារ​បានទាំងស្រុងផងដែរ​ដោយសារថ្នាំបង្ការ។ ​វីរុសមហារីកស្បូនវាបង្កឱ្យកើតជំងឺ​មហារីកមាត់​ស្បូន ហើយជំងឺ នេះជាមូលហេតុ​ចម្បងទីបួន​នៃការស្លាប់​របស់​ស្ត្រី​ដោយ​ជំងឺមហារីក​នៅទូទាំង​ពិភពលោក​ហើយភាគច្រើនកើតនៅក្នុងប្រទេស ​ដែលមានប្រាក់ចំណូលទាប​ និងមធ្យម ។

នៅប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុ​ចម្បងទី២​ក្នុងចំណោម​ មហារីកគ្រប់ប្រភេទ​ដែលកើតទៅលើស្រ្តីគ្រប់វ័យ ​ដោយយោងទៅតាមរបាយការណ៍របស់អង្កការសុខភាពពិភព​លោកឆ្នាំ ២០២០ ​បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ​១១៣៥(១១.៤%)ករណី ត្រូវបានធ្វើរោគ​វិនិច្ឆ័យ ហើយ ចំនួន៦៤៣ករណីបានស្លាប់។ ដូច្នេះការផ្តល់ថ្នាំបង្ការ​ជំងឺ​មហារីកមាត់ស្បូនគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ដីពីជំងឺមហារីកមាត់ ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន ។

យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត របស់អង្គការសុខភាពពិភព​លោក​នាពេលបច្ចុប្បន្នបានបង្ហាញថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួនមួយដូសគឺមានប្រសិទ្ធ ភាព​ខ្ពស់​ប្រមាណពី៨០ ទៅ៩០% ក្នុងការកាត់បន្ថយការឆ្លង ​និងការការពារពី​ជំងឺ​មហារីកមាត់ស្បូន៕ (អត្ថបទ៖ ឈឹម មករា)

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        85
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm