ក្រុមអាជ្ញាធរអ៊ីស្រាអែល៖ ក្នុងពេលដ៏ខ្លីខាងមុខនេះ តំបន់ហ្គាហ្សា នឹងគ្មានប្រេងឥន្ធនៈ ឱសថ និងស្បៀងអាហារ

2023/10/11 03:54:20 am        56

ក្រុមអាជ្ញាធរអ៊ីស្រាអែល និយាយថា តំបន់ហ្គាហ្សាស្រ្ទីប ស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិមនុស្សធម៌ថ្មី បើសិនជាការផ្គត់ផ្គង់មិនត្រូវបានអនុញ្ញាតឲ្យចូល ស្របពេលដែលអ៊ីស្រាអែលឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់ ។ 

 កាលពីថ្ងៃចន្ទម្សិលមិញ អ៊ីស្រាអែល បានប្រកាសការឡោមព័ទ្ធទាំងស្រុងលើដែនដីបិទច្រកមួយនេះ ដោយពួកគេនិយាយថា ចរន្តអគ្គិសនី ចំណីអាហារ និងទឹក នឹងត្រូវកាត់ផ្តាច់ ។ 

 យោងតាមការអះអាងរបស់ក្រុមអ្នកស្រុក បានឲ្យដឹងថា ជំនួយលែងទៅដល់តំបន់បិទព្រំដែនមួយនេះ ចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ។ 

 រូបភាពវីដេអូឃ្លីបពី BBCឃើញផ្លូវថ្នល់ដែលគេបោះបង់ចោលគ្របដណ្តប់ដោយគំនរបាក់បែកពីសាកសពអគារ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។ 

 តំបន់មួយនេះ មានប្រជាពលរដ្ឋរស់នៅប្រហែល ២,៣លាននាក់នេះ ក្នុងនោះប្រហែល ៨០ភាគរយនៃពួកគេពឹងផ្អែកលើជំនួយមនុស្សធម៌ ដោយសារតែជម្លោះជាមួយអ៊ីស្រាអែល ។ 

 នៅទីនេះគ្រប់គ្រងដោយក្រុមជីវពលហាម៉ាស់ ប៉ុន្តែអ៊ីស្រាអែលគ្រប់គ្រងដែនអាកាស និងតំបន់ឆ្នេររបស់ពួកគេ ។ តំបន់មួយនេះ ត្រូវបានរឹតត្បិតការឆ្លងកាត់ទំនិញ និងមនុស្សនៅទូទាំងតំបន់ព្រំដែន ។ 

 ដោយឡែក ប្រទេសជិតខាងអេហ្ស៊ីប បានរឹតត្បិតការឆ្លងកាត់ព្រំដែនជាមួយតំបន់ហ្គាហ្សាផងដែរ ។ 

 ចាប់តាំងពីការវាយប្រហារចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍មក អ៊ីស្រាអែល បានបញ្ឈប់ការផ្គត់ផ្គង់ទាំងអស់ដែលចូលក្នុងតំបន់ហ្គាហ្សា ដែលរួមទាំងស្បៀងអាហារ និងឱសថ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm