ព្យុះ​ត្រូ​ពិ​ក​សម្លាប់​មនុស្ស ​៣​នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ជម្លៀស​ចេញពី​លំនៅឋាន​នៅ​ហ្វីលីពីន​

2021/06/03 07:03:25 pm        103

​ហ្វីលីពីន៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​ទី​២​ ខែមិថុនា​ថា ព្យុះ​តំបន់​ត្រូ​ពិ​ក​បាន​ឆក់​យក​ជីវិត​មនុស្ស​ ៣​នាក់ និង​បង្ខំ​ឲ្យ​អ្នកភូមិ​រាប់​រយ​នាក់​ ជម្លៀស​ចេញពី​លំនៅឋាន​នៅ​ក្នុង​ភាគ​ខាង​ត្បូង និង​កណ្ដាល​របស់​ប្រទេស​ហ្វីលីពីន ជាទី​ដែល​ព្យុះ​នេះ​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បំណាក់​ដី​។

​ក្រុម​អ្នក​ព្យាករណ៍​បាន​និយាយ​ថា ​ព្យុះ Choi-wan ស្ថិតនៅ​ភាគ​និរតី​នៃ​ខេត្ត Masbate ភាគ​កណ្ដាល​កាលពី​ព្រឹក​ថ្ងៃ​ពុធ ​ដែល​នាំមក​ជាមួយ​នូវ​កម្លាំងខ្យល់ ៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ល្បឿន​ខ្យល់​បក់​រហូតដល់ ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ពួកគេ​បាន​និយាយ​ថា ​ព្យុះ​នេះ​កំពុង​បោះពួយ​ទៅ​ភាគ​ពាយព្យ​ និង​អាច​ចុះ​ខ្សោយ​កម្លាំង​នៅ​ពេល​បក់​បោក​ឆ្ពោះ ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​មាន​មនុស្ស​យ៉ាងហោចណាស់ ៣​នាក់​បាន​ស្លាប់​រួម​ទាំង​អ្នកភូមិ​​អាយុ ១៤​ឆ្នាំ​ម្នាក់ ​ដែល​បាន​ព្យាយាមហែល​ជាមួយ​ឪពុក​របស់​នាង​ ទៅកាន់​ច្រាំងទន្លេដើម្បី​ជួយសង្គ្រោះ​សត្វ​ ក្នុង​កសិដ្ឋាន​របស់​ពួកគេ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្តែ​ត្រូវ​បាន​ទឹក​ដែល​កំពុង​ហូរ​ខ្លាំង​កួច​ចូល​ក្នុង​ទឹកទន្លេ​នៅ​ទីក្រុង Norala ក្នុង​ខេត្ត Cotabato ភាគ​ខាង​ត្បូង​។ ការិយាល័យ​ការពារ​ជន​ស៊ីវិល​បាន​និយាយ​ថា ​ឪពុក​របស់​នាង​នៅតែ​បាត់​ខ្លួន​នៅឡើយ​។​

​ប្រជាជន​ជាង ២.៦០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន​ ភាគច្រើន​ដោយសារតែ​ទឹកជំនន់​នៅ​ក្នុង​ភូមិ​ចំនួន ១៨ នៅ​ភាគ​ខាង​ត្បូង​ប្រទេស ក្នុង​នោះ​មាន​អ្នកភូមិ​ប្រមាណ ៦០០​នាក់​ដែល​បាន​ជម្លៀស​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​ នៅ​មជ្ឈមណ្ឌល​ជម្លៀស​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ត្រូវការ​កន្លែង​ទំនេរ​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​ជម្រក​ដល់​អ្នក​ជម្លៀស ជា​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm