លោក Robert F. Kennedy Jr ប្រកាសប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងនាមជាបេក្ខជនឯករាជ្យ

2023/10/11 04:28:57 am        178

មេធាវីខាងបរិស្ថានលោក Robert F. Kennedy Jr ដែលជាសកម្មជនប្រឆាំងនឹងការចាក់វ៉ាក់សាំង និងជាកូនប្រុសរបស់អតីតសមាជិកព្រឹទ្ធសភា បានប្រកាស កាលពីថ្ងៃចន្ទ (ទី៩ ខែតុលា) នៅទីក្រុង Philadelphia ថា លោកកំពុងដកខ្លួនពីការប៉ុនប៉ងធ្វើជាបេក្ខភាពតំណាងឲ្យគណបក្សប្រជាធិបតេយ្យ សម្រាប់តំណែងប្រធានាធិបតី ហើយនឹងឈរឈ្មោះប្រកួតប្រជែងតំនែងនេះ ក្នុងនាមជាបេក្ខជនឯករាជ្យ។

លោក Kennedy បានស្វះស្វែងជំរុញខ្លួនលោកឲ្យទៅជាអ្នកបង្រួបបង្រួម និងជាសំឡេងតំណាងឲ្យអ្នកបោះឆ្នោត ដែលធុញទ្រាន់នឹងការបែងចែកបក្សពួកកាន់តែអាក្រក់ទៅៗរបស់សហរដ្ឋអាមេរិក ដោយហៅអ្នកទាំងនោះថា ជាឧបសគ្គរាំងស្ទះដល់ការធ្វើឲ្យប្រទេសជាតិមានភាបប្រសើរឡើង។

នៅចំពោះមុខមនុស្សរាប់រយនាក់ ដែលបានជួបជុំគ្នា នៅពីមុខមជ្ឈមណ្ឌលធម្មនុញ្ញជាតិ លោក Kennedy បាននិយាយថា៖ «មានមនុស្សមកបញ្ឈប់ខ្ញុំគ្រប់ទីកន្លែង នៅព្រលានយន្តហោះ និងសណ្ឋាគារ និងនៅតាមផ្លូវ។ ហើយពួកគេបានរំលឹកខ្ញុំថា ប្រទេសនេះត្រៀមជាស្រេចក្នុងការផ្លាស់ប្តូរ ដែលបង្កើតបានជាប្រវត្តិសាស្ត្រ។ ខ្ញុំនៅទីនេះ ថ្ងៃនេះ ខ្ញុំនៅទីនេះ ដើម្បីប្រកាសខ្លួនខ្ញុំជាបេក្ខជនឯករាជ្យ»។

ការប្រកាសរបស់លោក Kennedy ធ្វើឲ្យស្មុគស្មាញដល់ការប្រកួតប្រជែងឆ្នាំ២០២៤ ដែលជាដំណើរឆ្ពោះទៅរកជួបគ្នាជាថ្មីម្ដងទៀត រវាងប្រធានាធិបតី លោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតីលោក Donald Trump ដែលជាបេក្ខជននាំមុខគេរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិ។ តែអ្នកទាំង២ នៅតែមិនជាទីពេញចិត្តដោយភាគច្រើន ក្នុងរង្វង់សាធារណជនអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm