ប្រទេសចិនហៅគណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ថា ជា «ការគំរាមកំហែងធំបំផុត» ចំពោះសន្តិភាព

2023/10/11 04:29:52 am        159

ប្រទេសចិន នៅថ្ងៃអង្គារ (ទី១០ ខែតុលា) នេះ បានហៅបណ្ដាមន្ត្រីនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចនៅកោះតៃវ៉ាន់ថា ជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ សម្រាប់ «ការស្វះស្វែងរកឯករាជ្យ និងការបង្កហេតុ»។

អំឡុងពេលធ្វើសន្និសីទព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «ទោះបីជាមន្ត្រីរបស់គណបក្ស DPP និយាយ ឬធ្វើអ្វីក៏ដោយ ក៏ពួកគេមិនអាចកែប្រែការពិត ដែលថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិននោះដែរ ហើយវាក៏នឹងមិនផ្លាស់ប្តូរនិន្នាការដ៏ច្បាស់លាស់ ដែលប្រទេសចិននឹងធ្វើដំណើរឆ្ពោះទៅរកការបង្រួបបង្រួម ដោយចៀសមិនរួចនោះឡើយ»។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ដែលផុតអាណត្តិ និងជាអតីតប្រធានគណបក្ស DPP លោកស្រី Tsai Ing-wen បាននិយាយនៅក្នុងសុន្ទរកថាថ្ងៃបុណ្យជាតិចុងក្រោយរបស់លោកស្រីថា កោះតៃវ៉ាន់ស្វះស្វែងរកនូវ «សន្តិសហវិជ្ជមាន» ជាមួយប្រទេសចិន ដោយបន្ថែមថា កោះនេះនឹងមានលទ្ធិប្រជាធិបតេយ្យ សម្រាប់មនុស្សជំនាន់ក្រោយ។

សូមរំលឹកថា កោះតៃវ៉ាន់ ដែលចិនទាមទារថា ជាទឹកដីរបស់ខ្លួន បានស្ថិតនៅក្រោមសម្ពាធផ្នែកយោធា និងនយោបាយកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង ក្នុងនោះរួមទាំងសមយុទ្ធធំៗចំនួន ២លើករបស់ចិន នៅក្បែរកោះនេះផងដែរ ចាប់តាំងពីខែសីហាឆ្នាំមុន ដែលធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងពីមានជម្លោះ ដែលនឹងបង្កឲ្យមានផលប៉ះពាល់ជាសកល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm