តួនាទីរបស់ស្ត្រីក្នុងសង្គម ស្ថិតក្នុងហានិភ័យ ក្នុងការបោះឆ្នោត នៅប៉ូឡូញ

2023/10/11 04:31:08 am        139

កាលពីឆ្នាំ២០២១ ស្ត្រីវ័យក្មេងម្នាក់បានទៅកាន់មន្ទីរពេទ្យ នៅភាគខាងកើតប្រទេសប៉ូឡូញ ដើម្បីរម្លូតកូន ដោយសារនាងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ព្រោះថា ទារកដែលនៅក្នុងផ្ទៃរបស់នាងមានពិការភាព ពោលគឺមិនមានលលាដ៍ក្បាល។ តែគ្រូពេទ្យបដិសេធវិធីសាស្ត្ររបស់នាង ដោយខ្លាចថា ល្មើសនឹងច្បាប់។

ករណីរបស់ Agata ដែលនាមត្រកូលរបស់នាងមិនត្រូវបានឲ្យស្គាល់ជាសាធារណៈ បង្ហាញពីអ្វី ដែលក្រុមប្រឆាំងសេរីនិយមរបស់ប៉ូឡូញមើលឃើញថា ជាការបំផ្លាញសិទ្ធិស្ត្រី អំឡុងការគ្រប់គ្រងរយៈពេល ៨ឆ្នាំរបស់គណបក្សជាតិនិយម ច្បាប់និងយុត្តិធម៌ (PiS)។

បើយោងតាមសកម្មជន ដែលបានជួយចាត់ចែងករណីរបស់នាង Agata បានឲ្យដឹងថា ក្រោយមក នារីរូបនេះបានទទួលការរម្លូតនៅកន្លែងផ្សេង ប៉ុន្តែស្ថានភាពដ៏លំបាករបស់នាង ក្លាយជាសំឡេងបន្លឺឡើងយ៉ាងខ្លាំងដល់មនុស្សជាច្រើន នៅមុនការបោះឆ្នោតថ្ងៃអាទិត្យ (ទី១៥ ខែតុលា) នេះ ដែលសិទ្ធិស្ត្រី បានលេចឡើងជាបញ្ហាយុទ្ធនាការដ៏សំខាន់។

យោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល Batory Foundation បានឲ្យដឹងថា ដោយចំនួនអ្នកបោះឆ្នោតស្ត្រី ដែលមិនទាន់សម្រេចចិត្ត ខ្ពស់ដល់ទៅ ២ដង លើចំនួនបុរស ក្នុងក្រុមអ្នកមានអាយុស្របាលៗគ្នាភាគច្រើនបំផុតនោះ បណ្ដាអ្នកសង្គមវិទូនិយាយថា ប្រសិនបើគណបក្សប្រឆាំង ធ្វើបានសម្រេចក្នុងការផ្ដល់ថាមពលឲ្យដល់ពួកស្ត្រីនោះ ទង្វើនេះអាចនឹងក្លាយជាបច្ច័យនាំឲ្យគណបក្សទទួលបានជ័យជម្នះក៏ថាបាន។

អំឡុងបាតុកម្មប្រឆាំង ក្នុងខែនេះ ស្ត្រីឈ្មោះ Magdalena Bojko ដែលជាបុគ្គលិកការិយាល័យវ័យ ៣៦ឆ្នាំម្នាក់ បាននិយាយថា៖ «គណបក្ស PiS មិនគោរពស្ត្រីនោះទេ»។

នៅពេលសួរថាតើនាងសង្ឃឹមថា គូប្រជែងដ៏សំខាន់របស់គណបក្ស PiS គឺគណបក្ស សម្ព័ន្ធពលរដ្ឋ Civic Coalition (KO) អាចធ្វើអ្វីបាន ប្រសិនបើគណបក្សនេះឈ្នះឆ្នោត នាងបាននិយាយថា «ធានាថា យើងអាចបង្កើតកូនប្រកបដោយភាពថ្លៃថ្នូរ និងមានសិទ្ធិទទួលបាន IVF (បច្ចេកមួយ ក្នុងចំណោមបច្ចេកទេសជាច្រើនជួយអ្នកដែលមានកូនដោយលំបាក)»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm