
ផ្លូវជាច្រើននៅភាគខាងត្បូងប្រទេសលីបង់មានសភាពស្ងប់ស្ងាត់ មួយថ្ងៃបន្ទាប់ពីមានការប៉ះទង្គិច ដោយមានតហរឹមតែយានយន្តមួយចំនួនតូចប៉ណ្ណោះបើកឆ្លងកាត់។
ការបាញ់ផ្លោងរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ បានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធហេសប៊ូឡាយ៉ាងហោចណាស់៣នាក់ កាលពីថ្ងៃច័ន្ទ ហើយអ៊ីស្រាអែល បាននិយាយថា មេបញ្ជាការរបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលវាយឆ្មក់ឆ្លងកាត់ព្រំដែនមុននេះដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងប្រទេសលីបង់។
អំពីហឹង្សាឆ្លងកាត់ព្រំដែន បានបង្ហាញពីសញ្ញានៃការរីករាលជម្លោះកំពុងកើនឡើងរវាង
អ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សារហូតទៅដល់ព្រំដែនអ៊ីស្រាអែល-លីបង់ ភាគខាងជើង។
ក្រុមហេប៊ូឡា និងអ៊ីស្រាអែលបានប្រយុទ្ធគ្នាម្ដងម្កាលនៅព្រំដែនតាំងពីឆ្នាំ២០០៦ខណៈដែលគេកំពុង
បញ្ជៀសកុំឲ្យមានជម្លោះធំកើតឡើង។
អ្នកស្រុកមួយចំនួននៅភាគខាងត្បូងប្រទេសលីបង់បាននិយាយថា ពួកគេកំពុងចាកចេញពីផ្ទះសម្បែងនៅតាមព្រំដែនជាប់ជាមួយប្រទេសអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទខណៈមានការបាញ់ផ្លោងដែលបានធ្វើអោយមានគ្រាប់ធ្លាក់ជាយក្រុង និងភូមិរបស់ពួកគេនោះ។