អ៊ីស្រាអែលរៀបចំការវាយលុកតាមដីគោក ខណៈតួលេខអ្នកស្លាប់កើនឡើងជាង ២.០០០នាក់

2023/10/11 04:30:55 pm        174

អ៊ីស្រាអែលបានប្តេជ្ញាបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះការ​វាយ​ប្រហា​រ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ ហាម៉ាស ជាមួយនឹងការវាយលុកតាមដីគោក ខណៈ​ចំនួន​អ្នក​ស្លាប់​ពី​ភាគី​ទាំង​សង​ខាង​ឡើង​ដល់ជាង ២.០០០នាក់ ហើយស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ​បានសន្យាគាំទ្រអ៊ីស្រាអែល និងបានចេញការព្រមានដល់នរណាម្នាក់ ដែល​ព្យាយាម​ស្វែង​រក​ផល​ប្រយោជន៍ពីស្ថានភាពដ៏លំបាកនេះ។

អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស នៅទូទាំង​តំបន់​ហ្កាហ្សា​ពេញ​មួយ​យប់​រហូត​ដល់​ថ្ងៃ​ពុធ​ (១១ តុលា) នេះ ដោយជាការទម្លាក់គ្រាប់បែកសងសឹក ដែល​ក្រសួង​សុខាភិបាល​របស់​តំបន់​​ហ្គាហ្សានិ​យាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០០នាក់ក្នុងទឹកដីខ្លួន និង​អ្នក​របួស​ជាង ៤.៦០០នាក់ ហើយបានបន្តធ្វើការវាយប្រហារនៅក្នុងតំបន់ឆ្នេរ ដែល​មាន​មនុស្ស​ច្រើន​។

កាលពីថ្ងៃសៅរ៍ ខ្មាន់កាំភ្លើងក្រុមហាម៉ាស មកពីតំបន់ហ្គាហ្សា ស្ទ្រីប បាន​វាយ​លុក​ឆ្លង​កាត់​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងត្បូងប្រទេសអ៊ីស្រាអែល នៅក្នុងការវាយ​ប្រហារ​របស់​ពួក​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ដ៏​សាហាវ​បំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

ស្ថានទូតអ៊ីស្រាអែល​នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់​ដោយ​សារ​ការ​វាយប្រហាររបស់ពួកហាម៉ាស កាល​ពី​ចុង​សប្តាហ៍​បាន​កើន​លើស​​១.០០០នាក់ ហើយ​សម្រាប់​ភាគី​អ៊ីស្រាអែល ប៉ុន្តែទូរទស្សន៍សាធារណៈ Kan បានរាយការណ៍ថា តួលេខ​នេះ​បាន​ឈាន​ដល់​ ១.២០០នាក់ហើយ។

ក្រុមសកម្ម​ប្រយុទ្ធហាម៉ាស ដែលចាប់ទាហានអ៊ីស្រាអែល និងជនស៊ីវិល​ជា​ចំណាប់ថ្នូរ​កាល​ពី​ថ្ងៃ​ចន្ទ បានគម្រាមប្រហារជីវិតចំណាប់ថ្នូរម្នាក់សម្រាប់ផ្ទះនីមួយៗនៅក្នុងតំបន់ហ្គាហ្សា ដែល​រង​ការ​វាយ​​ប្រហារដោយគ្មានការព្រមាន ប៉ុន្តែរហូតដល់យប់ថ្ងៃអង្គារ មិនមានការចង្អុល​បង្ហាញ​ណាមួយ​ថា​ពួក​គេបានធ្វើដូច្នេះឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm