អ៊ីស្រាអែល និយាយថា ខ្លួនដណ្តើមបានមកវិញតំបន់ជាច្រើននៅព្រំដែនតំបន់ហ្គាហ្សា ពីក្រុមហាម៉ាស់ កាលពីថ្ងៃអង្គារ ជាថ្ងៃទី៤ នៃការប្រយុទ្ធគ្នាដ៏ខ្លាំងដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់នៅភាគីទាំងសងខាង ចាប់តាំងពីក្រុមសកម្មប្រយុទ្ធ បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល។

នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានព្រមានថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល បន្ទាប់ពីការវាយលុកខ្លាំងកាលពីថ្ងៃសៅរ៍ គឺជាការចាប់ផ្តើមសង្គ្រាមដែលប្រឈមមុខដាក់គ្នាប៉ុណ្ណោះ ដើម្បីបំផ្លាញក្រុមហាម៉ាស់ និងការផ្លាស់ប្តូរមជ្ឈិមបូព៌ា។
ការព្រួយបារម្ភនៃជម្លោះក្នុងតំបន់ដ៏ខ្លាំងក្លា បានកើនឡើងនៅមុនពេលការឈ្លានពានដីគោករបស់អ៊ីស្រាអែលដែលត្រូវបានរំពឹងទុក ចូលទៅក្នុងតំបន់ហ្គាហ្សា ជាតំបន់ហ៊ុមព័ទ្ធដែលក្រីក្រ និងមានមនុស្សច្រើន ពីកន្លែងដែលក្រុមហាម៉ាស់ចាប់ផ្តើមការវាយប្រហារលើដីគោក តាមអាកាស និងដែនសមុទ្រ ។
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងជាង១.០០០នាក់ ពីការវាយប្រហារដ៏អាក្រក់នៅក្នុងប្រវត្តិសាស្ត្ររយៈ ៧៥ឆ្នាំរបស់ប្រទេសនេះ ខណៈមន្ត្រីតំបន់ហ្គាហ្សា បានរាយការណ៍ថា មនុស្សជាង៩០០នាក់ បានស្លាប់រហូតមកដល់ពេលនេះ ហើយកងទ័ពអ៊ីស្រាអែលនិយាយថា សាកសពសកម្មប្រយុទ្ធប្រមាណ ១.៥០០នាក់ ត្រូវបានរកឃើញ។
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិបានចេញការព្រមានខ្លាំងៗជុំវិញស្ថានភាពសុខភាព និងមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា។ ការថ្កោលទោសពីមេដឹកនាំប្រទេសលោកខាងលិច ដែលផ្ទុយពីការដែលតាមសង្កេត ដោយការឆ្លើយតបការគាំទ្រប៉ាឡេស្ទីននៅក្នុងពិភពអារ៉ាប់ ជាកន្លែងដែលមនុស្សជាច្រើនបានចែកស្ករគ្រាប់ រាំ និងសូត្រធម៌បូងសួង ក្នុងការគាំទ្រនៃការទប់ទល់ចំពោះការចូលកាន់កាប់ជាយូរអង្វែងរបស់អ៊ីស្រាអែល លើដែនដីប៉ាឡេស្ទីន។
កងទ័ពអ៊ីស្រអែល បានកែណ្ឌទាហានបម្រុង៣០០.០០០នាក់ និងប្រមូលរថក្រោះជាច្រើនគ្រឿង និងរថពាសដែកធុនធ្ងន់ផ្សេងទៀត ទាំងនៅជិតព្រំដែនភាគខាងជើង និងតំបន់ហ្គាហ្សាជាមួយប្រទេសលីបង់ ជាកន្លែងដែលការបាញ់តគ្នានៅបន្ត។
យោធានិយាយថាកងកម្លាំងរបស់ខ្លួន បានដណ្តើមបានមកវិញភាគច្រើនទឹកដីភាគខាងត្បូងដែលបានប្រយុទ្ធគ្នានិង ព្រំដែននៅជុំវិញតំបន់ហ្គាហ្សា និងបានបណ្តេញចេញ អ្នកប្រយុទ្ធក្រុមហាម៉ាស់ ពីទីក្រុងជាង១០ ។
