ជ្រូក​កើត​ប៉េស្ត​អាហ្វ្រិក​ចំនួន​៥០​ក្បាល​ ត្រូវបាន​ដុត​កម្ទេច​ចោល​ក្រោយ​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​

2021/06/03 07:09:16 pm        400

ភ្នំពេញ ៖ ជ្រូក​ចំនួន​៥០​ក្បាល​ទៀត ដែល​មាន​ជំងឺប៉េស្ត​អាហ្វ្រិក ត្រូវបាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដុត​កម្ទេច​ចោល ក្រោយពី​រឹបអូស ​បាន​ពី​សត្តឃាតដ្ឋាន​មួយកន្លែង ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នាពេល​កន្លងមកនេះ​។

អំឡុងពេល​ពិធី​ដុត​កម្ទេចចោល​ជ្រូក​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ព្រឹក​ថ្ងៃទី​៣ ​ខែមិថុនា​នេះ ឯកឧត្តម តាន់ ផាន់​ណា​រ៉ា អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ជ្រូក ​ដែល​ត្រូវបាន​ដុត​កម្ទេចចោល​ នាពេលនេះ គឺ​ត្រូវ​បាន​រឹបអូស​ពី​សត្តឃាតដ្ឋាន​មួយកន្លែង ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយពី​ជ្រូក​ទាំងនេះ ​ត្រូវបាន​ដឹក មកពី​ប្រទេស​ថៃ​។

ឯកឧត្តម តាន់ ផាន់​ណា​រ៉ា បាន​បញ្ជាក់ថា ជ្រូក​កើត​ជំងឺប៉េស្ត​អាហ្វ្រិក​នេះ ​វា​នឹង​ធ្វើ​ឱ្យមាន​ផល​ប៉ះ ពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ក៏ដូចជា​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ​ប្រសិនបើ​វា​នៅ​មាន​ចរាចរ​លើទឹក​ដី កម្ពុជា​ទៀត​នោះ​។ តែ​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​ខិតខំ​កម្ចាត់​ឱ្យ​អស់​មិន​ឲ្យ​មាន​បន្តទៀត​នោះឡើយ ​ហើយ​សម្រាប់​ឈ្មួញ ឬ​ជនខិលខូច ​ដែល​នាំ​ជ្រូក​មាន​ជំងឺ​ទាំងនោះ ​នឹង​ត្រូវ​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ផងដែរ​។

៥​ខែ​ដើម​ឆ្នាំនេះ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ដុត​កម្ទេច​ចោល​ជ្រូក ​ដែល​កើត​ជំងឺ​ប៉េស្ត​អាហ្វ្រិក​នេះ​ ចំនួន​បួន​ លើក​មកហើយ ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត ចំនួន​រាប់​រយ​ក្បាល​ជា​បន្តបន្ទាប់​នោះ​៕

​អត្ថបទ​៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm