លោកប្រធានាធិបតីសហរដ្ឋអាមេរិកJoe Biden ត្រូវប្រឈមនឹងការពិតដ៏ក្រៀមក្រំដែលពលរដ្ឋអាមេរិកស្ថិតក្នុងចំណោមចំណាប់ខ្មាំងក្នុងដៃក្រុមភេរវករ ហាម៉ាស (Hamas) ដែលត្រូវបានចាប់ពង្រត់ និងចាប់យកចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីចុងសប្តាហ៍ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនដឹងថាមានពលរដ្ឋរបស់ខ្លួនប៉ុន្មាននាក់ក្នុងស្ថានភាពនោះ ឬនៅទីណានោះទេ។

លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅក្នុងបន្ទប់ទទួលទានអាហាររបស់សេតវិមានកាលពីថ្ងៃអង្គារថា ឥឡូវនេះយើងដឹងថាពលរដ្ឋអាមេរិកស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ។
លោកបាននិយាយថា យោធាអាមេរិក នឹងជួយកងកម្លាំងអ៊ីស្រាអែលក្នុងការធ្វើផែនការ និងការប្រមូលព័ត៌មានចារកម្មសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះចំណាប់ថ្នូរទាំងនោះ ហើយថាលោកមិនមាន អាទិភាពខ្ពស់ ជាប្រធានាធិបតី ជាងសុវត្ថិភាពរបស់ជនជាតិអាមេរិកដែលជាប់ជាចំណាប់ខ្មាំងនៅជុំវិញពិភពលោកនោះទេ។

លោក Biden បានហៅការវាយលុករបស់ក្រុមហាម៉ាសតាមទីក្រុង និងកសិដ្ឋានមួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងការសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.០០០ នាក់ថា ជាអំពើអាក្រក់ដ៏សាហាវព្រៃផ្សៃ ហើយបានបញ្ជាក់ថា អ្នកដែលត្រូវបានសម្លាប់ រួមទាំងជនជាតិអាមេរិក១៤ នាក់ផងដែរ។ លោក Biden បាននិយាយថា នៅពេលនេះ យើងត្រូវតែមានភាពច្បាស់លាស់។ យើង ឈរនៅជាមួយ អ៊ីស្រាអែល៕