សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់៖ កុមារតំបន់ហ្គាហ្សា ចង់ក្លាយជាកុមារធម្មតា រស់នៅដោយគ្មានសង្គ្រាម

2023/10/11 07:45:31 pm        212

ខណៈគ្រាប់បែកបានបន្តធ្លាក់ ទៅលើទីក្រុងនៅតំបន់ហ្គាហ្សា នៅក្នុងទីធ្លាមួយបានក្លាយជាទីជម្រកជនភៀសខ្លួនសម្រាប់មនុស្សមួយចំនួន។ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ បាននាំបុគ្គលិកអ្នកថតរបស់សារព័ត៌មានរ៉យទ័រដើរជុំវិញសាលារៀនមួយកន្លែង ដំណើរការដោយអង្គការសហប្រជាជាតិ ដែលបានក្លាយជាទីជម្រកសម្រាប់ក្រុមគ្រួសារជាច្រើន។

កុមារមួយចំនួន កំពុងលេង ហើយកុមារផ្សេងទៀតកំពុងងើបមើល និងចង្អុល យន្តហោះអ៊ីស្រាអែលនៅលើមេឃ។ ការវាយប្រហារតាមអាកាស មានស្ថានភាពធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះ នៃជម្លោះរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន។ កុមារម្នាក់ឈ្មោះ Israa al-Qishawi អាយុ១៣ឆ្នាំ និយាយថានាងមិនអាចដេកបានទេនៅពេលយប់។ នាងទៅបន្ទប់ទឹករៀងរាល់ពីរបីនាទីម្តង ព្រោះនាងខ្លាចគ្រាប់រ៉ុក្កែត។

នាងនិយាយថាមនុស្ស៣០នាក់ដេកនៅទីនេះ។ គ្មានកន្លែងសល់ទេសម្រាប់យើង។ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថាមនុស្សជាង៩០០នាក់ បានស្លាប់ដោយការវាយប្រហារតាមអាកាស ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះចាប់តាំងពីការសម្លាប់រង្គាលរបស់ក្រុមហាម៉ាស់ដ៏ភ្ញាក់ផ្អើលនៅក្នុងប្រទេសអ៊ីស្រអែល ដែលតាមសេចក្តីរាយការណ៍ថាបានសម្លាប់មនុស្សជាង១.០០០នាក់ ភាគច្រើនជាជនស៊ីវិល។

អ៊ីស្រអែលនិយាយថា ខ្លួនកំពុងវាយប្រហារលើគោលដៅយោធាក្នុងតំបន់ហ្គាហ្សា ដូចជាទីតាំងស្តុកអាវុធ ហើយពួកគេបានផ្តល់ការព្រមានដល់ជនស៊ីវិលឲ្យចាកចេញ។ អគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយថា មនុស្ស១៣៧.០០០នាក់ កំពុងស្វែងរកទីជម្រកនៅក្នុងទីតាំងរបស់អង្គការសហប្រជាជាតិ ដូចជាសាលារៀនជាដើម។

នាង Al-Qishawi បានប្រាប់យើងថាគ្មានទឹកម៉ាស៊ីននៅក្នុងបន្ទប់ទឹកនោះទេ ដែលនាងបានចេញរោគសញ្ញាកន្ទួលព្រោះនាងមិនអាចងូតទឹកជាច្រើនថ្ងៃមកហើយ។

នាងនិយាយថា នាងបន់ស្រន់ឲ្យខ្លួននាងក្លាយជាកុមារធម្មតារស់នៅដោយគ្មានសង្គ្រាម គ្មានគ្រាប់រ៉ុក្កែត ដូច្នេះយើងអាចត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm