រដ្ឋបាលរាជធានី ណែនាំសមត្ថកិច្ចឱ្យបង្កើនការអប់រំ​ស្តីពីសុវត្ថិភាពចរាចរណ៍​ជាងការផាកពិន័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/11 08:01:16 pm        232

រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ឱ្យ​កាន់តែផុសផុលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ​ទី៣ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍ថា ការលើកកម្ពស់ការងារសន្តិសុខ សណ្ដាប់ធ្នាប់ មុនពេល អំឡុងពេល និង​ក្រោយ​ពេល​ពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញសង្កត់ធ្ងន់ឱ្យមានការអប់រំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ដែលនេះ គឺជាចំណុចមួយដ៏ល្អប្រសើរ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បើកបរ​នៅ​តាម​ដង​ផ្លូវ​។

លោកអភិបាលរងបានណែនាំដល់កងកម្លំាងសមត្ថកិច្ចត្រូវពង្រាយកម្លាំង នៅតាម​តំបន់​ច្រក​ចេញ​ចូល​សំខាន់ៗ​នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួល​ចរាចរណ៍​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់ស្រុកកំណើត។ បន្ថែមពីនេះទៀត ត្រូវដាក់ពង្រាយកម្លាំងចុះទៅអប់រំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ព្រោះប្រជាពលរដ្ឋចាប់ផ្ដើមចេញពីរាជធានីភ្នំពេញនៅពីថ្ងៃទី១២ ខែតុលា ត​ទៅ​ហើយ ដើម្បីទៅតាមបណ្ដាស្រុកកំណើតរបស់គាត់ ពីព្រោះ​ពលរដ្ឋ​បាន​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌខាងមុខនេះ។

លោក មាន ចាន់យ៉ាដា បានបន្តថា ចំពោះការអប់រំទៅដល់ប្រជាពលរដ្ឋនេះ គឺអប់រំ​កុំ​ឱ្យមាន​ដឹក​លើស​ចំណុះ ដឹកសំពីងសំពោង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីធានា​សុវត្ថិភាព​ក្នុង​ការធ្វើដំណើរ ជា​ពិសេស​បាន​ទៅ​លេង​ស្រុក​កំណើត​ដោយ​ទឹកមុខ​សប្បាយ​រីករាយ​ក្នុង​​ឱ​កាសបុណ្យភ្ជុំបិណ្ឌនេះ ។ ជាងនេះទៅទៀត ក្នុងពេលនេះកងកម្លាំង ត្រូវ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បានច្រើនជាងការផាកពិន័យ ដើម្បីបង្កើន​ការ​យល់​ដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្បាស់លា​ស់ ។

លោក មាន ចាន់យ៉ាដា បានស្នើសុំឱ្យបង្កើនកម្លាំងសម្រួលចរាចរណ៍ ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ កុំយកតែវិធានការផាកពិន័យមកប្រើ ពីព្រោះ​ប្រ​ជាពលរដ្ឋ​គឺ​គាត់​ចង់​ដឹង​អំពី​ច្បាប់​ គាត់ធ្វើខុសគឺជំនាញបង្កើនការអប់រំមិនបានច្រើន ជំនាញផាកពិន័យក្នុងករណីគាត់រឹងរូស ចចេះ ជាមួយនឹងបទល្មើសចរាចរណ៍ធំៗ ប៉ុន្តែករណី​ទូទៅគួរ​តែ​ផ្ដល់​នូវ​ការ​អប់រំ​ឱ្យ​បាន​ច្រើន​ជាង​ការ​ផាក​ពិន័យ នេះជាសំណូមទី១ពាក់ព័ន្ធនាឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមាន​ប្រសាសន៍​កោត​សរសើរ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាជន​រាជ​ធានី​ភ្នំពេញ​ដែល​បានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ ក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូត​សម្រេច​បាន​លទ្ធផល​រីក​ចម្រើន​លើ​គ្រប់​វិស័យ​៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        62
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        45
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm