អាជ្ញាធររាជធានីភ្នំពេញ ចែកប័ណ្ណសមធម៌ជូនពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/10/11 08:10:05 pm        270

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣នេះ ក្រុមការងារប្រតិកម្មរហ័សសាលារាជធានីភ្នំពេញ បានបន្តនាំយកប័ណ្ណមូលនិធិសមធម៌សុខាភិបាល​ ( ប.ស.ស ) ចំនួន៨៤៥ប័ណ្ណ ចែកជូនពលរដ្ឋ​ជា​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងផ្សារចំនួន០៩ ក្នុងរាជធានីភ្នំពេញ ។

តាមការឱ្យដឹងពីក្រុមមន្ត្រីប្រតិកម្មរហ័សរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបន្តចុះចែកប័ណ្ណ​សមធម៌​សុខាភិបាល​ជូនពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធខាងលើនេះ ​គឺ​ដោយមាន​ការ​គិតគូរ​យកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ​នាយករដ្ឋមន្ត្រី នៃកម្ពុជា​ និងតាមការណែនាំចង្អុលបង្ហាញ​ពី​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយអនុញ្ញាត​ឱ្យ​ក្រុមការងារបន្តសកម្មភាព​ចុះចែក​ប័ណ្ណនេះ ជូនពលរដ្ឋ ​សម្រាប់ការយកទៅប្រើប្រាស់ជាប្រយោជន៍​លើវិស័យសុខាភិបាល ដើម្បី​ជាការជួយសម្រាលបន្ទុកចំណាយលើតម្រូវការផ្សេងៗរបស់បងប្អូន ។

តបតាមរយះការបន្តយកចិត្តទុកដាក់នេះដែរ ពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ​បាន​បង្ហាញក្តីរីករាយ ​និងថ្លែងអំណរគុណបំផុតដល់រាជរដ្ឋាភិបាលអាណត្តិទី​០៧ថ្មី ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ជាប្រមុខថ្នាក់ដឹកនាំ ។

ពលរដ្ឋ បន្តលើកឡើងថា​ ប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះដែរ វានឹងផ្តល់អត្ថប្រយោជន៍ច្រើន​សម្រាប់ពួកគាត់​ដែលជាពលរដ្ឋរកស៊ីតិចមានជីវភាពខ្វះខាត ​ព្រោះវាជួយសម្រាលការចំណាយ​ប្រាក់​កាសច្រើន ​ពេលឈឺស្កាត់ម្តងៗ ​ដែលកត្តានេះវាជាផ្នែកមួយ ​នៃការ​ជួយ​សន្សំ​សំចៃកំរៃ​ដែល​ពួកគាត់រកបាន ​សម្រាប់យកទៅប្រើប្រាស់លើតម្រូវការផ្សេងៗដទៃទៀត​ ក្នុងជីវភាពប្រចាំថ្ងៃផងដែរ ។

សូមបញ្ជាក់ថា ផ្សារទាំង០៩ ដែលក្រុមការងារអាជ្ញាធររាជធានីភ្នំពេញ​ ចុះចែកប័ណ្ណជូន អ្នក​ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន ៖

ទី១-ផ្សារបឹងកេងកង សរុបចំនួន ៦៧ ប័ណ្ណ

ទី២-ផ្សារធំថ្មី សរុបចំនួន ១៦២ ប័ណ្ណ

ទី៣-ផ្សារដេប៉ូ សរុបចំនួន ២៤៣ ប័ណ្ណ

៤-ផ្សារបន្លែច្បារអំពៅ សរុបចំនួន ១១៩ ប័ណ្ណ

ទី៥-ផ្សារទួលទំពូង សរុបចំនួន ១១១ ប័ណ្ណ

ទី៦-ផ្សារកាប់គោ សរុបចំនួន ២៧ ប័ណ្ណ

ទី៧-ផ្សារទឹកថ្លា សរុបចំនួន ៤៧ ប័ណ្ណ

ទី៨-ផ្សារចាក់អង្រែ សរុបចំនួន ១០ ប័ណ្ណ

ទី៩-ផ្សារសាមគ្គី សរុបចំនួន ៦៣ ប័ណ្ណ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        187
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm