ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងសប្បាយចិត្តក្នុងការធ្វើបុណ្យភ្ជុំបិណ្ឌ ក្រោយជម្ងឺកូវីដ១៩ បានផុតរលត់ទៅ

2023/10/11 09:13:56 pm        80

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ជាច្រើននាក់ បានសំដែងទឹកចិត្តរីករាយក្នុងការធ្វើបុណ្យភ្ជុំបិណ្ឌជួបជុំក្រុមគ្រួសារ បងប្អូន កូនចៅ ញាតិមិត្ត យ៉ាងកុះករនៅតាមវត្តអារាមនានាទូទាំងខេត្តកំពង់ឆ្នាំង ក្រោយពីការងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ព្រមគ្នាជាមួយនឹងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័សលើសពីការរំពឹងទុករបស់កម្ពុជា។ បន្ថែមពីនេះ អ្វីដែលកាន់តែរីករាយនោះ គឺរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឱ្យប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៣នេះយ៉ាងសប្បាយ។

តំណាងប្រជាពលរដ្ឋបានអោយដឹងថា៖ ក្នុងឆ្នាំ២០២៣នេះ ការធ្វើបុណ្យភ្ជុំបិណ្យនៅតាមទីវត្តអារាមនានា គឺមានមនុស្សច្រើនកុះករ និងមិនមានអ្នកណាខ្លាចរអារឿងឆ្លងជម្ងឺកូវីដ១៩ទៀតនោះឡើយ ដោយសារតែហេតុនេះហើយ បានជាឆ្នាំនេះមានពុទ្ធិបរិស័តច្រើនកុះករតាមវត្តនីមួយៗ បាននាំគ្នាធ្វើបុណ្យដាក់ទានតាមក្តីប្រាថ្នាយ៉ាងសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ជាពិសេសទៀតនោះ គឺបានជួបជុំសាច់ញាតិ ក្រុមគ្រួសារ បងប្អូន កូនចៅជិតឆ្ងាយផងដែរ។ កត្តាទាំងនេះ ដោយសារការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប មិនអោយអ្នកណាមិនបានចាក់វ៉ាក់សាំងនោះឡើយ សូម្បីតែកុមារតូចៗក៏បានចាក់ជូនដោយឥតគិតថ្លៃផងដែរ។

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីប្រជាធិបតេយ្យ និយាយពីសិទ្ធិមនុស្ស និយាយមិនកើតទេ។ បើគ្មានសន្តិភាព គ្មានភាពសុខសប្បាយណាកើតឡើងបានទេ ដូច្នេះទើបយើងត្រូវខិតខំថែរក្សាសន្តិភាពនេះ ឱ្យបានបើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ មានសន្តិភាព គឺមានផ្លូវ មានស្ពាន ងាយស្រួលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ដោយយើងធ្លាប់ឆ្លងសាឡាងជាច្រើនកន្លែងតែឥឡូវ យើងមានស្ពានភ្ជាប់តំបន់ទាំងនោះតាមរយៈការអភិវឌ្ឍ។ ចំណែកមធ្យោបាយធ្វើដំណើរកាន់តែច្រើន ប្រជាពលរដ្ឋមានឡាន ម៉ូតូដោយខ្លួនឯង ក្រៅពីនោះ ក៏មានរថយន្តឈ្នួល អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយងាយស្រួល ។ ក្រោយជម្ងឺកូវីដ១៩បានរលត់ទៅ សេដ្ឋកិច្ចកម្ពុជាបានហក់ឡើងវិញ ប្រាក់ចំណូលឆ្នាំនេះត្រូវបានផ្ទេរពីវណ្ណៈកណ្ដាល ទៅកាន់ប្រជាពលរដ្ឋក្រីក្រនៅជនបទ ។ ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ការបង្កើតឡើងនូវសហគមន៍ទេសចរណ៍នានា ។ ជាពិសេស ភាពស៊ាំសហគមន៍ ដែលចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមរបស់ប្រជាជនទៅលើការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩នេះតែម្តង ៕ ដោយ ៖ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm