អង់គ្លេស​កំដៅ​សាច់ដុំ​ត្រៀម Euro យកឈ្នះ​អូទ្រីស ១-០ ជំនួប​មិត្តភាព​

2021/06/03 12:53:20 pm        109

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​អង់គ្លេស​ បាន​យកឈ្នះ​អូទ្រីស ១-០ ក្នុង​ជំនួប​មិត្តភាព​កំដៅ​សាច់ដុំ​ត្រៀម Euro ២០២០ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១២ ខាងមុខ​។

​​ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Riverside Stadium របស់​ក្លិប​ Middlesbrough កីឡាករ​យុវជន Arsenal, Bukayo Saka ជា​អ្នក​រក​បាន​គ្រាប់​ជ័យជំនះ​ ១​គ្រាប់​គត់ តែ​ក្រុម​របស់​លោក Gareth Southgate ក៏​ជួប​នឹង​បញ្ហា​របួស​ដែរ​ នៅ​ពេល​ខ្សែ​ការពារ​ស្តាំ​របស់ Liverpool, Trent Alexander-Arnold ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញ​នៅ​ចុង​ម៉ោង​។ នេះ​ជា​ជ័យជំនះ ៧ប្រកួត​ជាប់​គ្នា​ហើយ​សំរាប់​អង់គ្លេស​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ដែល​ស្មើនឹង​ស្ថិតិ​កាលពី​ឆ្នាំ១៩៨៥-៨៦ នៅ​ពេល​នោះ​អង់គ្លេស​ក្រោម​ការដឹកនាំ​របស់ Sir Bobby Robson​។

​​អង់គ្លេស​ស្ថិត​ក្នុង​ពូ​ល D ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រូ​អាស៊ី​មុនគេ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ខាងមុខ មុន​បន្ត​ជួប​ស្កុ​ត​ឡេ​ន និង​ចុងក្រោយ​ជួប​សាធារណរដ្ឋ​ឆេ​ក​។ ​​ចំណែក​អូទ្រីស​ស្ថិត​ក្នុង​ពូ​ល C ដោយ​នឹង​ត្រូវ​ជួប​ម៉ា​សេ​ដ្វា​ន់​ខាងជើង​នៅ​ថ្ងៃ​ទី​១៣ មុន​បន្ត​ជួប​ហូ​ឡង់ និង​អ៊ុយ​ក្រែ​ន​។ ​ចំ​ណែក​លទ្ធផល​ជំនួប​មិត្តភាព​ផ្សេងទៀត​យប់មិញ ​មាន​ដូច​ជា​បារាំង​យកឈ្នះ​វែ​ល ៣-០, អាល្លឺម៉ង់​ស្មើ​ដា​ណឺ​ម៉ាក ១-១ ខណៈហូ​ឡង់​ស្មើ​ស្កុ​ត​ឡេ​ន ២-២​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm