លោកយាយវ័យ ១០៤ឆ្នាំ ស្លាប់ ១សប្តាហ៍ បន្ទាប់ពីបានលោតក្នុងលំហអាកាស

2023/10/11 10:26:20 pm        93

អាមេរិក ៖ បើយោងតាមសមាគមលោតឆ័ត្រ Skydive Chicago & Parachute Association និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ស្ត្រីវ័យ ១០៤ឆ្នាំរស់នៅក្រុង Chicago សហរដ្ឋអាមេរិក គឺលោកយាយ Dorothy Hoffner បានទទួលមរណៈភាពហើយ កាលពីថ្ងៃចន្ទ (ទី៩ តុលា) បន្ទាប់ពីលោកយាយបានលោតពីលើយន្តហោះ កាលពីមួយសប្ដាហ៍កន្លងទៅ នៅក្នុងអ្វីដែលត្រូវបានគេជឿថា ជាកំណត់ត្រាពិភពលោកថ្មី សម្រាប់អ្នកលោតក្នុងលំហអាកាស ឬលោតឆ័ត្រ ដែលមានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក។

មួយសប្តាហ៍មុននេះ ពោលគឺនៅថ្ងៃអាទិត្យ ទី១ ខែតុលា លោកយាយ Hoffner បានទុករទេះរុញ ដែលជួយទប់គាត់ពេលដើរនៅដោយឡែកសិន រួចលោតពីលើយន្តហោះ ក្នុងរយៈកម្ពស់ ១៣.៥០០ហ្វីត (ប្រមាណជា ៤១១៤,៨ម៉ែត្រ) នៅឯកន្លែងលោត Skydive Chicago ក្នុងទីក្រុង Ottawa រដ្ឋ Illinois។

បន្ទាប់ពីបានធ្វើនូវអ្វីដ៏គួរឲ្យស្ងើចសរសើរហើយនោះ លោកយាយបាននិយាយនាពេលនោះថា៖ «វាពិតជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលមានអារម្មណ៍ថា ផែនដីកំពុងនៅក្រោមអ្នក។ នៅពេលដែលអ្នកមានអារម្មណ៍ល្អ អ្នកអាចធ្វើរឿងទាំងនេះបាន។ ពេលខ្លះអ្នកមានការភ័យខ្លាច ឬភ័យខ្លាច ក្នុងការធ្វើរឿងនេះ ប៉ុន្តែប្រសិនបើអ្នកទទួលបានអារម្មណ៍ល្អហើយនោះ កុំអល់អែក ធ្វើរឿងនោះចុះ»។

ស្ថាប័នគ្រប់គ្រងកំណត់ត្រាពិភពលោក Guinness បានចូលរួមក្នុងពេលលោកយាយ Hoffner លោតនេះដែរ ប៉ុន្តែមិនទាន់បានបញ្ចប់ដំណើរការនៃការបញ្ជាក់ពីកំណត់ត្រានៅឡើយទេ។ ដូច្នេះ កំណត់ត្រាបច្ចុប្បន្ន នៅតែជារបស់លោកយាយ Linnéa Ingegärd Larsson វ័យ ១០៣ឆ្នាំមកពីប្រទេសស៊ុយអែត ដែលបានលោតក្នុងខែឧសភា ឆ្នាំ២០២២៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm