Eden Hazard សម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ត្រឹមវ័យ ៣២ឆ្នាំ

2023/10/11 11:37:10 pm        359

អតីតខ្សែបម្រើ Chelsea និង Real Madrid, Eden Hazard បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​ហើយ ក្រោយចំណាយពេល ១៦ឆ្នាំ។

កីឡាវ័យ ៣២ ឆ្នាំរូបនេះ បានផ្លាស់ទៅកាន់ Real Madrid ពីតោខៀវ Chelsea កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ ៨៩ លានផោន តែបង្ហាញខ្លួនបានត្រឹម ៥៤ ប្រកួតប៉ុណ្ណោះនៅក្នុងលីគ និង​បាន​ចាក​ចេញ​ពី Real Madrid នៅដំណាច់រដូវកាលមុន។

កីឡាករប៊ែលហ្ស៊ិករូបនេះ ក៏បានចូលនិវត្តន៍ផងដែរពីក្រុមជម្រើសជាតិកាលពីខែធ្នូឆ្នាំមុន បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​របស់ខ្លួននៅ World Cup 2022 លើទឹកដីកាតា​ជាមួយ​ប៊ែល​ហ្ស៊ិក​ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។

នៅជាមួយ Real Madrid, Eden Hazard ធ្លាប់ឈ្នះជើងឯក UEFA Champions League, FIFA Club World Cup, European Super Cup, La Liga ២ ដង Copa del Rey និង អេស្ប៉ាញ Super Cup ២ ដង។

ថ្វីបើឈ្នះជើងឯកច្រើនក៏ពិតមែន ពេលវេលាជាមួយ Real Madrid មិនចាត់​ទុក​ជា​ឱកាស​ជោគ​ជ័យ​ នៃ​អាជីពរបស់ខ្លួនឡើយ ដោយសាររបួសញាំញី ធ្វើឱ្យ Hazard បង្ហាញខ្លួនបានត្រឹម ៧៦ ប្រកួត​ប៉ុណ្ណោះរកបាន ៧ គ្រាប់។

រំលឹកថា Eden Hazard បានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយក្លិបបារាំង Lille បង្ហាញ​ខ្លួន​បាន​ ១៤៩ ប្រកួតរកបាន ៥០ គ្រាប់ឈ្នះជើងឯក Ligue1 និង French Cup ក្នុង​រដូវកាល​តែ​មួយ​ ២០១០-១១។

អាជីពជោគជ័យនៅទឹកដីបារាំង Eden Hazard សម្រេចបានការផ្ទេរមកកាន់តោខៀវ Chelsea នៅ​ឆ្នាំ ២០១២ ក្នុងតម្លៃ ៣២ លានផោន និងចាត់​ទុក​ថា​ជា​អាជីព​ជោគ​ជ័យ​នៅ​លើ​ទឹកដី​អង់​គ្លេស​ក្រោយ​បង្ហាញខ្លួនសរុប ៣៥២ ប្រកួតរកបាន ១១០ គ្រាប់ ឈ្នះជើងឯក English Premier League ២ លើក Europa League មួយលើក និងជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាល ២០១៤-១៥ នៅអង់គ្លេស៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm