អាមេរិក និងវ៉េណេហ្ស៊ុយអេឡា ជិតឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្ធូរបន្ថយទណ្ឌកម្ម សម្រាប់ជំហានឆ្ពោះទៅរកការបោះឆ្នោតដោយយុត្តិធម៌

2023/10/11 11:48:00 pm        145

សហរដ្ឋអាមេរិក និងប្រទេសវ៉េណេហ្ស៊ុយអេឡា ជិតឈានដល់ការយោគយល់គ្នាដែលនឹងនាំមកនូវការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរនឹងជំហានបន្តបន្ទាប់ ដើម្បីធានាឲ្យមានការបោះឆ្នោតដោយយុត្តិធម៌នៅក្នុងប្រទេសអាមេរិកឡាទីន នៅឆ្នាំក្រោយ នេះបើយោងតាមប្រជាជនដែលដឹងពីបញ្ហានេះ។

ប្រជាជន បាននិយាយថា ជាផ្នែកនៃកិច្ចព្រមព្រៀងក្រៅផ្លូវការ សហរដ្ឋអាមេរិក នឹងមានឆន្ទៈក្នុងការដកទណ្ឌកម្មប្រេង និងធនាគារមួយចំនួនលើប្រទេសវ៉េណេហ្ស៊ុយអេឡា នៅពេលដែលទីក្រុងការ៉ាកាស (Caracas) ប្រកាសវិធានការរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួនតាមបែបប្រជាធិបតេយ្យបន្ថែមទៀត។ ជំហានទាំងនោះ នឹងរួមបញ្ចូលទាំងការដកបម្រាមលើបេក្ខជនបក្សប្រឆាំងទាំងអស់ឲ្យឈរឈ្មោះបោះឆ្នោត។

ប្រជាជនដែលសុំមិនបញ្ចេញមិនអត្តសញ្ញាណ ដែលបានពិភាក្សាពីកិច្ចចរចាដ៏ផុយស្រួយនេះ បាននិយាយថា នៅពេលដែលលក្ខខណ្ឌទាំងនោះ ត្រូវបានបំពេញ សហរដ្ឋអាមេរិក នឹងបើកចំហក្នុងការដកទណ្ឌកម្មទាំងលើធនាគារកណ្តាលរបស់វ៉េណេហ្ស៊ុយអេឡា និងធនាគារអភិវឌ្ឍន៍របស់រដ្ឋ ដោយផ្តល់ឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នូវផ្លូវមួយ ដើម្បីចូលរួមជាមួយស្ថា     ប័នហិរញ្ញវត្ថុ ដើម្បីទាញយកមកវិញយ៉ាងហោចណាស់បីពាន់លានដុល្លារ នៅក្នុងគណនីនៅក្នុងទ្វីបអឺរ៉ុប។ 

ពួកគេបាននិយាយថា ការបន្ធូរបន្ថយទណ្ឌកម្ម ដែលកំពុងត្រូវបានពិចារណាដោយរដ្ឋបាលរបស់ប្រធានាធិបតីលោកបៃដិន ក៏នឹងពង្រីកដល់សមាជិកនៃក្រុមរបស់លោកម៉ាឌូរ៉ូផងដែរ ទោះបីជាវាមិនត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលហិរញ្ញធិការីលេចធ្លោ ដូចជាលោក Alex Saab ដែលជាសម្ព័ន្ធមិត្តសំខាន់ របស់លោកម៉ាឌូរ៉ូ ដែលត្រូវបានចាប់ដាក់ពន្ធនាគារនៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០២១ក៏ដោយ។

ក្រសួងព័ត៌មានរបស់វ៉េណេហ្ស៊ុយអេឡា ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        278
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        320
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        300

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm