គ្រូពេទ្យ​ បន្ត​ស្នើ​ដល់​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​រួច​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល

2021/06/03 08:22:39 pm        399

ភ្នំពេញ ៖ ពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​៧​មករា ​នៅ​ថ្ងៃទី​០៣ ខែមិថុនា​នេះ បន្ត​មក​ចាក់​វ៉ាក់សាំង​ Sinovac ដូ​ស​ទី​១ ក្នុង​ទីតាំង​សាលាបឋមសិក្សា​សំពៅ​មាស​។ ​តាម​ការ​គ្រោងទុក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ពលរដ្ឋ​នៅ ​ខណ្ឌ​នេះ ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៧​ ខែមិថុនា​ ខាងមុខនេះ​។ ​គ្រូពេទ្យ បន្ត​ស្នើ​ដល់​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​រួច ​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល​។

ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ពលរដ្ឋ​ទូទៅ​ក្នុង​ខណ្ឌ​៧​មករា​ នា​ថ្ងៃនេះ លោក វេជ្ជបណ្ឌិត អ៊ុក សីហា អនុប្រធាន​ប្រតិបត្តិ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី ​បានស្នើ​ដល់ពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ ស្តាប់​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ​ដើម្បី​ប្រសិទ្ធភាព​វ៉ា​ក់សាំង ​ពោលគឺ​កុំ​ទាន់​ទទួលទាន​គ្រឿង​ស្រវឹង ​និង​បរិភោគ​ចំណី​ហឹរ​ និង​បើទោះបី​ទទួល​បាន​ការចាក់​វ៉ា​ក់ ​សាំង​រួចហើយ ​កុំ​ភ្លេច​ការពារ​ខ្លួន ដោយ​ត្រូវ​អនុវត្ត​វិធានការ​បី​កុំ បី​ការពារ​។

សម្រាប់​ពលរដ្ឋ​មក​ចាក់​វ៉ាក់សាំង​ក្នុង​ទីតាំង​សាលាបឋមសិក្សា​សំពៅ​មាស ​ស្ថិតក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ​បាន​លើកឡើងថា ​ពួកគេ​ នឹង​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុមគ្រូពេទ្យ ក្រោយ​ចាក់​វ៉ា​ក់ សាំង​រួច ដើម្បី​ប្រសិទ្ធភាព​វ៉ាក់សាំង​។

ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ ​ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ​ការចម្លង​ជំងឺ​កូ​វីដ​-19 និង​កាត់បន្ថយ​ផល​ប៉ះពាល់ ​នៃ​ជំងឺ​កូ​វីដ​-19 ទៅ លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​។

បើ​តាម​ផែនការមេ របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 ​ក្នុង​ក្របខណ្ឌ​ទូទាំង ​ប្រទេស មាន​គោលដៅ​ចាក់​ជូន​ពលរដ្ឋ​១០​លាន​នាក់​ ឬ​៦២​ភាគរយ នៃ​ប្រជាពលរដ្ឋ​សរុប នៅត្រឹម​ពាក់ កណ្តាល​ឆ្នាំក្រោយ​៕

​អត្ថបទ​៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm