អ្នកសារព័ត៌មានលោកស្រី Cheng Lei ត្រឡប់ទៅដល់អូស្ត្រាលីវិញហើយ ក្រោយប្រទេសចិនដោះលែង

2023/10/12 12:27:39 am        136

អ្នកសារព័ត៌មានសញ្ជាតិអូស្ត្រាលី លោកស្រី Cheng Lei ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសចិន ដោយសារមានទោសក្នុងបទចោទពាក់ព័ន្ធនឹងសន្តិសុខជាតិអស់រយៈពេលជាង ៣ឆ្នាំនោះ បានត្រឡប់ទៅដល់ប្រទេសកំណើតវិញហើយ នៅថ្ងៃពុធ (ទី១១ ខែតុលា) បន្ទាប់ពីត្រូវបានដោះលែង។

លោកស្រី Cheng វ័យ ៤៨ឆ្នាំ គឺជាអ្នកអានព័ត៌មានសេដ្ឋកិច្ចឲ្យស្ថានីយទូរទស្សន៍រដ្ឋចិន នៅពេលដែលនាង ត្រូវបានចាប់ឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០២០ ពីបទចោទប្រកាន់ថា បានចែករំលែកព័ត៌មានសម្ងាត់របស់រដ្ឋជាមួយប្រទេសមួយផ្សេងទៀត។

លោកស្រី Cheng ដែលត្រូវបានកាត់ទោសដោយសម្ងាត់ ក្នុងខែមីនា ឆ្នាំ២០២២ បានទៅដល់ទីក្រុង Melbourne ប្រទេសអូស្ត្រាលីហើយ ហើយត្រូវបានទទួលស្វាគមន៍នៅឯព្រលានយន្តហោះដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសចិន លោក Graham Fletcher។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោកស្រី Cheng បានជួបជុំជាមួយកូនទាំង២ និងក្រុមគ្រួសាររបស់គាត់វិញហើយ ដោយលោកបានបន្ថែមថា ការដោះលែងលោកស្រី ធ្វើឡើងបន្ទាប់ពីដំណើរការផ្លូវច្បាប់នៅក្នុងប្រទេសចិន ត្រូវបានបញ្ចប់សព្វគ្រប់។

ចំណែកឯក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថា លោកស្រី Cheng បានផ្ដល់ចម្លើយពីភាពមានទោស ចំពោះការចោទប្រកាន់ពីបទបញ្ជូនព័ត៌មានសម្ងាត់របស់រដ្ឋដោយខុសច្បាប់ទៅបរទេសទាក់ទងនឹងការងាររបស់លោកស្រីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ លោកស្រីត្រូវបាននិរទេសខ្លួនចេញ បន្ទាប់ពីបានជាប់ទោសរយៈពេល ២ឆ្នាំ និង១១ខែ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm