មន្ទីរបរិស្ថានខេត្តក្រចេះ ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការរុករករ៉ែមាស

2023/10/12 02:42:06 pm        206

ក្រចេះ៖ មន្ទីរបរិស្ថានខេត្តក្រចេះ នៅថ្ងៃទី១១ខែតុលាម្សិលមិញ បានចេញប្រកាសព័ត៌មាន បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានដើមរាំង ដែល​បាន​ចោទ​ប្រកាន់​មន្ទីរបរិស្ថានថា ឃុបឃិតជាមួយអាជ្ញាធរភូមិ ដើមយកប្រាក់អ្នក​ពីជីក​បូម​មាស​ដោយ​ម៉ាស៊ីន​មួយ​គ្រឿង​ស្មើរនឹង៦០ម៉ឺនរៀល និងមានទីតាំងរុករករ៉ែមាសនេះ ចំនួន១០០ទីតាំង និង​ប្រើប្រាស់​ដោយម៉ាស៊ីនខួងដើម្បីរុករករ៉ែមាស។ ការចុះផ្សាយនេះ គឺគ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​មិន​បាន​ស្វែង​រក​មូល​ហេតុ ឬអង្គហេតុគ្រប់ជ្រុងជ្រោយ ដែលមានចរិកលក្ខណៈបង្កាច់បង្ខូចញុះញុង ធ្វើឱ្យ​​ប៉ះពាល់ដល់កិត្តិយសមន្ត្រីនៃមន្ទីរបរិស្ថានខេត្តក្រចេះ។

ក្នុងន័យនេះ មន្ទីរបរិស្ថានខេត្តក្រចេះបានបញ្ជាក់ថា កាលពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៣ មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បានធ្វើការចុះទប់ស្កាត់បង្ក្រាបករណីរុករកបូមរ៉ែមាស នៅចំណុចសោមដឺប៉ូ ក្នុង​នោះមន្ត្រីបានចុះដល់ទីតាំង ប្រទះឃើញករណីបូមរុករករ៉ែមានជាលក្ខណៈគ្រួសារចំនួន ០៨​ទីតាំង ជនសង្ស័យត្រូវបានរត់គេចខ្លួនបាត់អស់ និងបន្សល់ទុកនៅរោងស្នាក់នៅចំនួន ០៨រោង ទុយោ​បូម​ទឹកចំនួន ០១ដុំប្រវែង៨០ម៉ែត្រ និងក្បាលបូមទឹកចំនួន ០១គ្រឿង និងមិន​បាន​ប្រ​ទះ​ឃើញ​អ្វី​ទៀត​ឡើយ មន្ត្រីកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ចំពោះការចុះផ្សាយថា មន្ត្រីប្រមូលប្រាក់ ប្រើ​ប្រាស់​ម៉ាស៊ីនខួងរុករករ៉ែមាស និងមានទីតាំងរុករករ៉ែមាសចំនួន ១០០កន្លែង គឺមិនមែ​ន​ជា​ការ​ពិត​នោះ​ទេ។

មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការបដិសេដ និងច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន ដើមរាំងខាងលើ ដែលមានលក្ខណៈញុះញុង ជំរុញ​ឱ្យ​មាន​ភាព​យល់​ច្រឡំ​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់កិត្តិយសមន្ត្រីនៃមន្ទីរបរិស្ថានខេត្តក្រចេះទាំងស្រុង។ មន្ទីរបរិស្ថានខេត្តក្រចេះ សូម​ឱ្យ​សារព័ត៌មាន ដើមរាំង កែសម្រួលនូវខ្លឹមសារចុះផ្សាយសារជាថ្មី ដើម្បីជូន​សារធារណៈ​ជន​ទាំង​អស់​ទទួល​ជ្រាប និងឈប់យល់ច្រឡំ និងសូមសារព័ត៌មានទាំងអស់ជួយស្រាវជ្រាវ រកអត្ត​សញ្ញាណ​ជន​ប្រព្រឹត្តល្មើល មកជំនាញមានសមត្ថកិច្ច ដើម្បីអនុវត្តច្បាប់។

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm