សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ជប៉ុន JETRO បន្ត​សហការ​ជំរុញ​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា

2021/06/03 08:39:29 pm        634

ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅ​កាត់​ថា JETRO បាន​ឯកភាពគ្នា​បន្ត​សហការ​គ្នា​លើ​ការជំរុញ ​និង​ទាក់ទាញ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។

កិច្ចសហការ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប ពិភាក្សា​ការងារ រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO) ប្រចាំ​នៅ​កម្ពុជា ​កាលពីពេលថ្មីៗ ក្រោម​វត្តមាន ឯកឧត្តម​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា និង លោកស្រី ម៉ា​រី​សា ហា​រុ​តា (Marisa Haruta ) ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​ប្រចាំ​នៅ​កម្ពុជា​។

​ឯកឧត្តម​ឧកញ៉ា ងួន ម៉េង​តិច ​វាយតម្លៃ​ខ្ពស់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​ដែល​កន្លងមក​ស្ថាប័ន​ទាំងពីរ បានរៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​រួមគ្នា​ជាច្រើន ​សំដៅ​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន ឲ្យ​មក​វិនិយោគ​បន្ថែមទៀត​លើ​កម្ពុជា​។

សភាពាណិជ្ជកម្ម​កម្ពុជា នឹង​បន្ត​ជួយ​គាំទ្រ​ដល់ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​រៀបចំ​ជំនួប​ពាណិជ្ជកម្ម ក៏ដូចជា ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សក្ដានុពល​កម្ពុជា ​ទៅកាន់​ធុរជន និង​វិនិយោគិន​ជប៉ុន​។

ជាការ​ឆ្លើយតប លោកស្រី ម៉ា​រី​សា ហា​រុ​តា (Marisa Haruta ) បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ឧកញ៉ា​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា ​ដែល​តែងតែ​ជួយ​គាំទ្រ ​សហការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​ជាពិសេស ការរៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​កម្មវិធី​ពិព័រណ៍​និង​ជំនួប​ពាណិជ្ជកម្ម​ផលិតផល​គុណភាព​ខ្ពស់​របស់​ជប៉ុន​ ដែល​បាន​ប្រព្រឹត្តទៅ ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​។

ក្នុងន័យនេះ លោកស្រី បាន​ស្នើ​សភាពាណិជ្ជកម្ម​កម្ពុជា ​បន្ត​ជួយ​គាំទ្រ​រៀបចំ​កម្មវិធី​ប្រហាក់​ប្រហែលគ្នា​នេះ នៅ​ចុងឆ្នាំ​២០២១ ​ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម​។ ក្រៅពីនេះ ​លោក​បានស្នើ​សភាពាណិជ្ជកម្ម​កម្ពុជា ​សហការ​ជួយ​រៀបចំ​កម្រង​ឯកសារ​វីដេអូ​ ស្តីពី​សក្ដានុពល​កម្ពុជា ដោយមាន​ការចូលរួម​ពី​ធុរជន​សំខាន់ៗ​នៅ​កម្ពុជា ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍​ធុរកិច្ច​ជប៉ុន​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​២០២០ ​មានតម្លៃ​សរុប ២,១​ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ ៨,៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩ ​ដោយ​កម្ពុជា​ នាំចេញ​ទំនិញ​មានតម្លៃ​១,៦​ពាន់​លាន​ដុល្លារ​ទៅកាន់​ប្រទេស​ជប៉ុន ធ្លាក់​ចុះ ៦,៦​ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​ជប៉ុន​មានតម្លៃ​៤៨៤​លាន​ដុល្លារ ​ធ្លាក់ចុះ​១៣,៨​ភាគរយ​។

យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម ចាប់ពី​ឆ្នាំ​១៩៩៤​ដល់​២០១៨ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន ​១៣៧​គម្រោង ​ជាមួយ​ នឹង​ទុនវិនិយោគ​សរុប ២,៤​ពាន់​លាន​ដុល្លារ​៕

អត្ថបទ ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm