WFP៖ អាហ្វហ្គានីស្ថាន រងគ្រោះដោយមហន្តរាយផ្ទួនៗគ្នា បន្ទាប់ពីរញ្ជួយដីមួយ​ទៀតវាយប្រហារ

2023/10/12 05:18:14 pm        99

ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារម្ដងទៀត នៅក្នុងខេត្ត Herat ភាគខាង​លិច​ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ (១១ តុលា) ដោយ​បង្ខំ​ឱ្យ​ក្រុម​អាជ្ញាធរ​ដាក់​ពង្រាយ​ឡើងវិញ​នូវ​ភ្នាក់ងារ​សម្រាល​បន្ទុកគ្រោះមហន្តរាយ និងក្រុមសង្គ្រោះ ដែល​ធ្លាប់​បាន​ដាក់​ម្ដង​រួច​ហើយ​នៅ​តាម​ទីតាំង​កើត​ហេតុ បន្ទាប់ពីការរញ្ជួយដីជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍មក ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់នាក់។

មកទល់ពេលនេះ មិនទាន់មានព័ត៌មានលំអិតអំពីអ្នកស្លាប់ និងរបួសនៅឡើយទេ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យគ្រប់គ្រងគ្រោះមហន្តរាយ លោក Janan Sayeeq បានប្រាប់សារព័ត៌មាន រ៉យទ័រ ប៉ុន្តែ​ក្រុមមន្ត្រីរបស់ខេត្តនេះបាននិយាយថា លំនោឋានរាប់រយខ្នងត្រូវបានបំផ្លាញ។

ការិយាល័យអភិបាលខេត្ត Herat បាននិយាយថា តំបន់មួយចំនួនបានរង «ការខាតបង់ដ៏ធំធេង» ដោយ​មិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។ ការបំផ្លិចបំផ្លាញដែលកំពុងកើនឡើងនេះ បាន​នាំ​ឱ្យ​លោក Philippe Kropf ប្រធានផ្នែកទំនាក់ទំនងនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ហៅ​ការ​រញ្ជួយដីថាជា «គ្រោះមហន្តរាយជាន់លើគ្រោះមហន្តរាយ»។

បញ្ហា​ជំនួយមានកម្រិត ធ្វើឱ្យការងារសង្គ្រោះមានការលំបាក បន្ទាប់ពីគ្រោះរញ្ជួយដីដំបូង និង​រញ្ជួយ​ដី​បន្តបន្ទាប់ ចាប់តាំងពីថ្ងៃសៅរ៍មក ដែល​បាន​វាយ​ប្រហារ​ប្រទេស​អភិរក្ស​និយម​ខាង​សាសនា​មួយ​នេះ។

ខេត្ត Herat ជាខេត្តភាគពាយ័ព្យនៃប្រទេស ដែលទីភ្នាក់ងារស្បៀងអាហារ WFP បាន​ចាប់​ផ្តើម​ចែក​ចាយ​ជំនួយដល់ប្រជាជនកំពុងរំជួលចិត្តពីការបំផ្លិចបំផ្លាញភ្លាមៗនៃទីក្រុងរបស់ពួកគេ និង​សាច់​ញាតិ​ដែល​រងរបួស ឬស្លាប់នៅក្នុងគ្រោះឬញ្ជួយដីដ៏មហន្តរាយមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm