កម្មកររោងចក្រមួយចំនួនចាកចេញទៅស្រុកកំណើត ខណៈមួយចំនួនទៀតនៅបន្តបំពេញការងារ

2023/10/12 05:23:44 pm        401

កម្មករកម្មការិនីរោងចក្រជាបណ្តើរៗហើយ បាននាំ​គ្នាចេញ​ដំណើរទៅ​កាន់​ស្រុក​កំណើត​រៀង​ៗខ្លួន​ ដើម្បី​ជួបជុំគ្រួសារ ញាតិសន្តាន និងមិត្តភ័ក្តិ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខណៈ​កម្មករ​និយោជិត​មួយចំនួនផ្សេងទៀតបន្តធ្វើការងារ។

កម្មការិនី សំអ៊ន មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាន​និយាយ​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រោងចក្រ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែតុលា ឆ្នាំ២០២៣។ កម្មការិនីបានឲ្យដឹងទៀតថា ឆ្នាំនេះក្រៅពីជួបជុំគ្រួសារ និងនាំយកចង្កាន់ប្រគេនព្រះសង្ឃ ក្រុម​គ្រួសារ​កញ្ញាទាំងអស់ នឹងបន្តដំណើរកម្សាន្តនៅខេត្តកំពត ដើម្បីសម្រាកលំហែកាយ។

ចំណែកកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខណ្ឌកំបូល និយាយដោយទឹកមុខញញឹមថា ពួក​គាត់​ពិតជាសប្បាយចិត្តណាស់ ដែលបានទៅលេងស្រុកកំណើត ព្រោះ​បាន​ទៅ​លេង​ឪពុក​ម្តាយ ​បងប្អូន និតមិត្តភ័ក្ត ដែលខកខានជួបជុំគ្នាយ៉ាងយូរ ដោយសារជាប់រវល់ការងារ។ កម្មការិនីរូបនេះលើកឡើងថា ការររស់នៅក្រុងភ្នំពេញសព្វថ្ងៃនេះ ពិតជារវល់ និង​មមា​ញឹក​ច្រើន​ក្នុង​ការ​បំពេញការងារ ដូច្នេះមិនសូវមានពេលទៅលេងស្រុកឡើយ លុះត្រាតែមានបុណ្យទាន ឬ​បុណ្យ​ជាតិ​ធំៗទើបអាចធ្វើដំណើរទៅបាន។

សូមបញ្ជាក់ទៀតថាជារៀងរាល់ឆ្នាំឲ្យតែពិធីបុណ្យធំៗ ដូចជា​បុណ្យ​ចូលឆ្នាំ​ប្រពៃ​ជាតិ​ខ្មែរ​បុណ្យ​ភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម ប្រជាពលរដ្ឋចំណាកស្រុករស់នៅភ្នំពេញ ក៏ដូច​ជា​កម្មករ​កម្មការនី​ជាច្រើនសិបនាក់តែងតែធ្វើដំណើរចេញ ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ​នៅ​ស្រុក​កំណើត​រៀងៗខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        75
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm