គណបក្សសាធារណរដ្ឋតែងតាំងលោក Steve Scalise ជាបេក្ខជនប្រធានសភាអាមេរិក ប៉ុន្តែពន្យារពេលការបោះឆ្នោត

2023/10/12 05:43:55 pm        116

លោក Steve Scalise ដែលជាអ្នកតំណាងរាស្រ្តនៃរដ្ឋ Louisiana បាន​ទទួល​ការ​គាំទ្រ​គ្រប់​គ្រាន់​យ៉ាង​ស្ដួច​ស្ដើងពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ (១១ តុលា) ដើម្បីក្លាយ​ជា​ជម្រើស​របស់​គណបក្ស​របស់​ខ្លួនក្នុងការដឹកនាំសភា ប៉ុន្តែការបែកបាក់​យ៉ាងស៊ី​ជម្រៅនៅ​ក្នុង​បណ្ដា​ថ្នាក់​ដឹកនាំ​បក្ស​សាធារណរដ្ឋ បានគំរាមកំហែង​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ដល់​ការ​បោះឆ្នោត​របស់​លោក​ក្នុង​នា​ម​ជា​ប្រធាន​សភា។

ប៉ុន្មាននាទីបន្ទាប់ពីសមាជិកបក្សសាធារណរដ្ឋមួយចំនួនតូច បានបោះឆ្នោត​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ ដើម្បីជ្រើសរើសលោក Scalise ជាបេក្ខជនប្រធានសភារបស់គណបក្សនេះ ជោគ​វាសនា​របស់​លោក Scalise ត្រូវបានស្ថិតទៅក្នុងភាពសង្ស័យមិនច្បាស់លាស់។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើនរូប បានប្រកាសថា ពួកគេនឹងមិនគាំទ្រលោក Scalise​ នៅសភាជាន់ទាបដោយគ្មានសម្បទាននោះទេ ដោយត្អូញត្អែរ​អំពី​ដំណើរ​ការ​ដ៏ប្រញាប់​ប្រញាល់​ក្នុង​ការជ្រើសរើសប្រធានសភាថ្មី និងបញ្ចេញការសង្ស័យថា លោក Scalise មិន​អាច​បង្រួប​បង្រួមសន្និសិទសភាដ៏ប្រេះស្រាំរបស់ពួកគេបានឡើយ។

គណបក្សសាធារណរដ្ឋ បានពន្យារពេលការបោះឆ្នោតសភាពេញអង្គមួយ ដែលត្រូវ​បាន​គ្រោង​ទុក​នៅពេលពាក់កណ្តាលរសៀល ខណៈពេលដែលគណបក្សនេះបានប្រមូលផ្តុំឡើងវិញ ហើយ​បាន​ពន្យារពេលការបោះឆ្នោតកាលពីល្ងាចថ្ងៃពុធដោយពុំមានសេចក្ដីសម្រេច។

ពួកគេ​បានកំណត់ពេលកិច្ចប្រជុំមួយទៀតនៃសភានៅពេលថ្ងៃត្រង់ក្នុងថ្ងៃព្រហស្បតិ៍ (១២ តុលា) នេះ ប៉ុន្តែមិនមានសញ្ញាណាមួយបង្ហាញថា បក្សសាធារណរដ្ឋ គឺ​កាន់​តែ​ខិត​ទៅ​ជិត​កិច្ច​ព្រម​ព្រៀង​មួយ ដែលនឹងអនុញ្ញាតឱ្យពួកគេជ្រើសរើសប្រធានសភាថ្មីនៅពេលនេះនោះទេ៕


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm