ពលរដ្ឋតំបន់ហ្គាហ្សា ប្រឈមវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីបទបញ្ជារបស់អ៊ីស្រាអែល ហ៊ុមព័ទ្ធ​ទាំងស្រុង ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ដ៏ភ្ញាក់ផ្អើល

2023/10/12 06:01:22 pm        135

តំបន់ហ្គាហ្សា ជាតំបន់ដែលមានមនុស្សជិត២,៣លាននាក់រស់នៅ មានទំហំ ៣៦៥គីឡូម៉ែត្រ​ក្រឡា អាចនឹងប្រឈមទៅនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្រ​របស់​ខ្លួន​បន្ទាប់​ពី​អ៊ី​ស្រាអែល បានចេញបញ្ជាការហ៊ុមព័ទ្ធទាំងស្រុងនៅតំបន់ឆ្នេរនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានចេញ​បញ្ជា​ការ​ឡោមព័ទ្ធ​ទាំងស្រុង​តំបន់​ហ្គាហ្សា កាលពីថ្ងៃចន្ទ ក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារ​ដ៏​ឃោឃៅ​មក​លើ​ប្រទេស​អ៊ីស្រាអែល​ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនអ៊ីស្លាមនិយម ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីថាមពលរបស់អ៊ីស្រាអែល លោក Israel Katz បានបង្គាប់​ឲ្យ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ទឹក​ជាតិ​របស់​អ៊ីស្រាអែល Mekorot កាត់ផ្តាច់ការផ្គត់ផ្គង់ទឹកភ្លាមៗទៅកាន់តំបន់ហ្គាហ្សា ដោយ​លើក​ឡើង​ថា ការផ្គត់ផ្គង់អគ្គិសនី និងប្រេងឥន្ធនៈរបស់អ៊ីស្រាអែលទៅកាន់តំបន់នេះ បានកាត់​ផ្តាច់​រួច​ហើយ​កាល​ពីថ្ងៃអាទិត្យ។

ចំណាត់​ការទាំងនេះ ធ្វើឡើងបន្ទាប់ពី ការប្រយុទ្ធគ្នារវាង អ៊ីស្រាអែល និងក្រុម​សកម្ម​ប្រយុទ្ធ​តំបន់​ហ្គាហ្សា ក្រោយការវាយប្រហារដ៏ភ្ញាក់ផ្អើលទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ អ៊ីស្រាអែល បាន​គ្រប់​គ្រង​ភាគច្រើន នៃការផ្គត់ផ្គង់អគ្គិសនី និងទឹក ទៅកាន់តំបន់ហ្គាហ្សា ព្រមទាំងការនាំចេញ និង​នាំ​ចូលប្រេងឥន្ធនៈ ទំនិញ និងថ្នាំពេទ្យ ព្រមទាំងការឆ្លងកាត់របស់ពលរដ្ឋ ចូល​និង​ចេញ​ពី​តំបន់​នេះ។

តំបន់ហ្គាហ្សា បានស្ថិតនៅក្រោម ការរារាំងរបស់អ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៧ ភ្លាម​ៗ​បន្ទាប់​ពី​ក្រុម​ហាម៉ាស់ ទទួលជ័យជម្នះក្នុងការបោះឆ្នោត និងកាន់អំណាចនៅតំបន់ហ្គាហ្សា។ ទោះ​ជា​យ៉ាង​ណា ការរារាំង ត្រូវបានបន្ធូរបន្ថយរយៈពេលជាច្រើនឆ្នាំមកនេះ ដោយអ៊ីស្រាអែល និង ប្រទេស​អេហ្ស៊ីប គ្រប់គ្រងការផ្គត់ផ្គង់ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងថ្នាំពេទ្យ រហូត​ដល់​ជម្លោះ​រីក​ធំ​ចុង​ក្រោយ​នេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm