ក្មេងប្រុសម្នាក់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងររហូតដល់ហូរឈាមក្នុងខួរក្បាល តែត្រូវបាន សង្រ្គោះជីវិតទាន់ពេលដោយមន្ទីរពេទ្យគន្ធបុប្ផា

2023/10/12 06:38:02 pm        960

មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បន្តជួយសង្រ្គោះក្មេងប្រុសម្នាក់ដែលមានអាយុ១១ឆ្នំា ឲ្យមានជីវិត ឡើងវិញបន្ទាប់ពីក្មេងប្រុសម្នាក់នេះបានអស់ជីបចររយៈពេលយូរ និងបានហូរឈាមក្នុងខួរក្បាល ដោយសារតែកើតជំងឺគ្រុនឈាម មកពីមូសខ្លាខាំ។

តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា- ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ដោយជំងឺគ្រុនឈាម ដែលវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរ​ស្មុគស្មាញ​ និង​បណ្តាល​ឲ្យហូរ​ឈាម​ហើមសួត, ហូរឈាមក្នុងខួរក្បាល ​និងរលាកខួរក្បាល​ ជា​ករណី​ដ៏​កម្របំផុត ខណៈក្មេងប្រុសម្នាក់​មានអាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ​បញ្ចូលសេរ៉ូមអស់២លីត្រ មុនមកដល់មន្ទីរពេទ្យ​គន្ធបុប្ផា។

ផេកហ្វេសបុកខាងលើនេះ បានបន្ថែមទៀតថា គាត់(ក្មេងប្រុស)មានជំងឺគ្រុន​ឈាម​កម្រិតធ្ងន់ធ្ងរ​ស្មុគស្មាញ​បំផុត(EDS): អស់ជីពចរយូរថ្ងៃ(prolonged and impending shock syndrome) លើស​ពី៣០ម៉ោង និងហូរឈាមក្នុងក្រពះពោះវៀន និងហើមសួតចុងក្រោយ​សន្លប់បាត់ស្មារតី​ដោយ​សារ​រលាកខួរក្បាល ​និងហូរឈាមក្នុងខួរក្បាលទៀតផង។ ​តែទោះជាយ៉ាងណាក្មួយប្រុស ត្រូវបាន​សង្រ្គោះជីវិត ដោយប្រើឈាម-ប្លាស្មាអស់១៦ប្លោក ​និង​ចម្រោះ​ប្លាកែត​សរុបអស់"១២ប្លោក" និងប្រើជំនួយ​ម៉ាស៊ីនសប់ដង្ហើម ​ថែទាំព្យាបាលអស់២១ថ្ងៃ ដោយថ្ងៃនេះ​ក្មួយប្រុស​មានជីវិតរស់​ឡើងវិញ ​បានវិលត្រឡប់ទៅផ្ទះវិញ ​ដោយស្នាមញញឹម​ ដើម្បីទៅវត្តភ្ជុំបិណ្ឌ​ជាមួយ​ក្រុមគ្រួសារ។

ជាមួយគ្នានេះដែរ ​មន្ទីរពេទ្យគន្ធបុប្ផា ក៏សូមអរគុណ​និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេស​សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ​ដែលបានសង្គ្រោះជីវិតមួយនេះ។ អរគុណមជ្ឍមណ្ឌលជាតិផ្តល់ឈាម ​ដែលតែងតែផ្តល់​ចម្រោះប្លាកែតទាន់ពេលវេលា​ដោយ​ឥតគិតថ្លៃ ​ខណៈរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា​ ដោយគ្មានការរើសអើង ហើយ​ក៏សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា ​និងមូលនិធិគន្ធបុប្ផាស្វីស រួមទាំងអរគុណដល់​សប្បុរសជន​គ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        165
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        143
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm