Medvedev, Tsitsipas និង Zverev ឡើង​ជុំ​ទី​៣ Grand Slam, French Open

2021/06/03 09:40:15 pm        66

​វាយ​កូន​បាល់៖ ​កីឡាករ​លំដាប់​លេខ ២ សញ្ជាតិ​រុស្ស៊ី Daniil Medvedev ដែល​មិនសូវ​កប​ជាមួយ​ទីលាន​ដីក្រហម​នោះបាន​បន្តឈានឡើង​ជុំ​ទី៣ នៃ​ព្រឹត្តិការណ៍ Grand Slam, French Open ក្រោយ​យកឈ្នះ​កីឡាករ​អាមេរិក Tommy Paul​។

​​កីឡាករ​វ័យ ២៥ឆ្នាំ​រុស្ស៊ី​បាន​យកឈ្នះ​ជុំ​ដំបូង​នៅ French Open ដែលជា​ជ័យជំនះ​លើកដំបូង​ផងដែរ​នៅ French Open នេះ ហើយក៏​បាន​បន្ត​យកឈ្នះ Tommy Paul ៣-៦,៦-១, ៦-៤ និង ៦-៣​។ ​​Medvedev ធ្លាប់មាន​ប្រវត្តិ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ពីរលើក​តែ​មិនមែន​ទីលាន​ដីក្រហម​ឡើយ​ដោយ​ចាញ់ Rafael Nadal វគ្គ​ផ្តាច់ព្រ័ត្រ U.S. Open និង​ចាញ់ Novak Djokovic នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open​។ ​​ងាក​មក​កីឡាករ​ក្រិ​ក Stefanos Tsitsipas ក៏បាន​ឈានចូល​ជុំ​បន្ត​ដែរ ​ក្រោយ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Pedro Martinez ៦-៣, ៦-៤ និង ៦-៣ ដែល​មានន័យថា​ កីឡាករ​ក្រិ​ក​រូបនេះ​មិន​ចាញ់​សូម្បី​តែ ១​សិត​តាំងពី​ជុំ​ទី១​។

​​រីឯ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev បាន​យកឈ្នះ​កីឡាករ​រុស្ស៊ី​ដែល​មកពី​វគ្គ​ជំ​រុះ Roman Safiullin ៧-៦(៧-៤), ៦-៣, ៧-៦(៧-១)​។ ​​សូមបញ្ជាក់ថា កីឡាករ​ទាំងបី Medvedev, Tsitsipas និង Zverev កំពុង​ស្វែង​រកពាន Grand Slam លើកដំបូង​ក្នុង​អាជីព​ដូចគ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        90
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        103
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm