ប្រព័ន្ធផ្សព្វផ្សាយសង្គមចិន កំពុងផ្ទុះការគាំទ្រសម្រាប់ប៉ាឡេស្ទីន ហើយដាក់ការស្ដីបន្ទោសលើទីក្រុងវ៉ាស៊ីនតោន

2023/10/12 09:35:54 pm        186

កាលពីល្ងាចថ្ងៃអាទិត្យ ស្ថានកុងស៊ុលអ៊ីស្រាអែល នៅទីក្រុងក្វាងចូវ ប្រទេសចិន បានផ្សព្វផ្សាយសារបង្ហោះក្នុងបណ្ដាញសង្គម ទៅកាន់អ្នកតាមដានរបស់ខ្លួន ចំនួន២៦៤.០០០នាក់ ដោយពណ៌នាអំពីរបាយការណ៍របស់ស្ត្រីជនជាតិចិន-អ៊ីស្រាអែលម្នាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួន។

ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន កំពុងផ្ទុះឡើងជាមួយនឹងការគាំទ្រដល់ប៉ាឡេស្ទីន ហើយបានទម្លាក់កំហុសទៅលើទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្ររដ្ឋជ្វីហ្វ អ៊ីស្រាអែល ដែលបាននឹងកំពុងបង្កការខូចខាតដែលមិនអាចស្រោចស្រង់វិញបាន ចំពោះតំបន់ហ្គាហ្សា។

ការបញ្ចេញមតិយោបល់មិនសមរម្យរាប់រយសារពីអ្នកប្រើប្រាស់ បានបង្ហោះពីក្រោមសាររបស់ស្ថានកុងស៊ុលអ៊ីស្រាអែល ហើយអ្នកបញ្ចេញមតិយោបល់ខ្លះ បានប្រៀបធៀបអ៊ីស្រាអែល ទៅនឹងប្រទេសជប៉ុន ដែលត្រូវបានប្រជាជនមិនចូលចិត្តយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយសាររបបឃោរឃៅរបស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទីពីរ ហើយអ្នកផ្សេងទៀតបានចោទប្រកាន់អ៊ីស្រាអែល ថាជារដ្ឋណាស៊ីនិយម។

ជាផ្លូវការ ប្រទេសចិនបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ខណៈដែលក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានបើកការវាយប្រហារដ៏ធំបំផុតរបស់ខ្លួនលើប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយខណៈដែលអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារដ៏ច្របូកច្របល់ និងការឡោមព័ទ្ធតំបន់ហ្គាហ្សា ប៉ុន្តែនៅលើបណ្ដាញសង្គមវៃប៉ូ (Weibo) របស់ចិន ដែលមានអ្នកប្រើប្រាស់ជិត ៦០០លាននាក់ បាននឹងកំពុងផ្ទុះរលកនៃការប្រឆាំងសាសនា និងកំហឹងចំពោះអ៊ីស្រាអែល។

ស្របពេលមានរលកការបង្ហោះ និងការបញ្ចេញមតិរិះគន់អ៊ីស្រាអែល សារដែលបានបង្ហោះឡើងវិញជាញឹកញយ បានបង្ហាញពីហេតុផលកាន់តែស៊ីជម្រៅសម្រាប់ការបង្ហោះប្រឆាំងអ៊ីស្រាអែលមួយចំនួន ដោយបានស្ដីបន្ទោសលើសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        19
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm