ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖«សិទ្ធិមនុស្សជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ»

2023/10/12 09:41:11 pm        35

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣នេះ បានប្រកាសព័ត៌មានបញ្ជាក់ថា «សិទ្ធិមនុស្សជាច្រើននៅកម្ពុជាត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ»។

ស្ថានបេសកកម្មអចិន្ត្រៃយ៍បានឱ្យដឹងថា គណៈប្រតិភូសរុបចំនួន ៣២ ប្រទេស បានចូលរួម កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែល បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្តែងការកោតសរសើរ និងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូ លើសមិទ្ធិផលសម្រេចបានគួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាច្រើន រួមទាំងការអនុញ្ញាតឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការបន្តអាណត្តិអ្នករាយការណ៍ពិសេសនៅកម្ពុជា។

គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធិផល ដែល កម្ពុជា សម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិលើទិដ្ឋភាពជា ច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្ត្រការងារប្រកបដោយ តុល្យភាពនិងស្ថាបនា ដោយពិចារណាផងដែរចំពោះទស្សនទានរបស់រដ្ឋាភិបាល និងកាលៈទេសៈ របស់ប្រទេស។ 

កម្ពុជាទទួលបានការកោតសរសើរលើភាពជោគជ័យនៃការបោះឆ្នោតសកលឆ្នាំ ២០២៣ ដោយវត្តមានអ្នកទៅបោះឆ្នោតខ្ពស់រហូតដល់ជាង ៨៤.៥៩ % ដើម្បីជ្រើសរើសគណ បក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៨ ប្រព្រឹត្តទៅក្នុងបរិយាកាស សេរី ត្រឹមត្រូវ មានតម្លាភាព គួរជាទីជឿទុកចិត្ត និងយុត្តិធម៌។ 

ស្ថានបេសកកម្មអចិន្ត្រៃយ៍ បញ្ជាក់ថា គណៈប្រតិភូបានថ្លែងកោតសរសើរ ក្នុងនោះរួមមាន ការឆ្លើយតបដោយជោគជ័យទៅនឹងជំងឺរាតត្បាត កូវីដ-១៩ ការងើបឡើងនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ការផ្តួចផ្តើមកម្មវិធីគាំពារសង្គមជាច្រើន រួម ទាំងកិច្ចដំណើការមូលនិធិជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ សិទ្ធិជនជាតិភាគតិច និងជនមានពិការភាព សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម កំណើនវិភាជថវិកាលើ វិស័យសង្គមកិច្ច និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនិងការ ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីសក៏ត្រូវបានទទួលស្គាល់ផងដែរ។ គណប្រតិភូខ្លះបានទទួលស្គាល់វឌ្ឍនភាពនិងសមិទ្ធិផលសម្រេចបានរបស់កម្ពុជាលើការលើកកម្ពស់តួនាទីស្ត្រីក្នុងកិច្ចការមុខងារសារធារណៈ សន្តិភាពនិងសន្តិសុខការដោះមីន និងសហគ្រិនភាព ព្រមទាំងស្វាគមន៍វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ គណប្រតិភូខ្លះបានកត់សម្គាល់នូវភាពរស់រវើកនិងចំនួនដ៏ច្រើននៃអង្គភាពសារព័ត៌មាន អង្គការ សង្គមស៊ីវិល និងសហជីព នៅកម្ពុជា។

ដោយឡែក គណៈប្រតិភូចំនួន ៩ ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើដោយបញ្ចេញ មតិទិតៀន អំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋនិងនយោបាយ រួមទាំងការគោរពបន្ថែម ទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំង ឯករាជ្យភាពប្រព័ន្ធតុលាការ។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរទាំងអស់បានស្វាគមន៍ កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងវឌ្ឍនភាពសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេស កំណើនវិភាជថវិកាសម្រាប់វិស័យសង្គម និងអប់រំ និងសុខាភិបាល។ គណៈប្រតិភូទាំងនោះក៏បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចខិតខំប្រឹង ប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm