បិទ​ផ្អាក​ផ្សារ​រាត្រី​កំពត​មួយ​សប្តាហ៍ បន្ទាប់ពី​រក​ឃើញ​អាជីវករ​ម្នាក់​ វិជ្ជមាន​កូ​វីដ​-១៩

2021/06/03 11:06:26 pm        877

កំពត ៖ ផ្សារ​រាត្រី​កំពត ដែល​មាន​ទីតាំង​ជាប់​រង្វង់​មូល​ទុរេន​ ត្រូវ​បិទ​ផ្អាក​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​អាជីវករ​ម្នាក់​ផ្ទុក​កូ​វីដ-​១៩ ។

លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​នៅ​ថ្ងៃទី​៣ខែមិថុនានេះ បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ក្រុងកំពត​ បានចេញ​លិខិត​មួយ​ជូន​ដល់​ម្ចាស់​ផ្សារ​រាត្រី​កំពត ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​កំពង់បាយ​ខាងត្បូង​ សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​ ជាប់​រង្វង់​មូល​ទុរេ​ន​ ឱ្យ​បិទ​ផ្អាក​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ​ក្នុង​ផ្សារ​នោះ​ បណ្តោះអាសន្ន​ រយៈពេល​មួយ​សប្តាហ៍ ​បន្ទាប់ពី​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩​ នៅ​លើ​ម្ចាស់​តូប​លេខ D 08,09 (​ប្តី​) ដែល​មាន​ប្រពន្ធ​ឈ្មោះ នាង សុខ​។

លោក​អភិបាលក្រុង ​បាន​បញ្ជាក់ថា​ ការបិទ​ផ្អាក់​នេះ​ ដើម្បី​ចូលរួម​ទប់ស្កាត់ ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ក្រុង​កំពត​ ទើប​សម្រេច​បិទ​ផ្អាក​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ ​ក្នុង​ផ្សារ​រាត្រី​កំពត ជា​បណ្ដោះអាសន្ន រយៈពេល​មួយ​សប្តាហ៍ ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១០ ​ខែមិថុនា ឆ្នាំ​២០២១​។

លោក​អភិបាលក្រុង​ បាន​អំពាវនាវ​ដល់​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ ​ឈ្មោះ​ខាងលើ ត្រូវ​ទៅ​ពិនិត្យ​សំណាក ​នៅ​មន្ទីរពេទ្យបង្អែក​ ឬ ទៅ​សួរនាំ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ ។

​ចំពោះ​ទីតាំង​ប្រឈម​ទាំងអស់​នៅក្នុង​ខេត្ត ​ក្រុមការងារ​ជំនាញ​សង្គ្រោះ​បន្ទាន់​លេខ ៧១១ បាន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​បានជា​ច្រើន​ទីតាំង រួមមាន​ទីតាំង​កាស៊ីណូ ផ្សារ​ព្រែក​ក្រឹស ​និង​តាម​បណ្តា​ស្រុក​ជាច្រើន​ទៀត រួម​ទាំង​ផ្សា​រាត្រី​ខេត្តកំពត​ផងដែរ ៕

អ​ត្ថបទ ៖ សារីម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm