អាមេរិក បង្ហាញភាពវិជ្ជមានក្នុងការផ្តល់ជំនួយបច្ចេកទេសជួយពង្រឹងវិស័យពិការភាព​នៅកម្ពុជា

2023/10/13 02:37:00 pm        424

ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិ នៃ​ក្រសួងការបរទេស សហរដ្ឋអាមេរិក បាន​លើក​ឡើង​ជា​ការស្វាគមន៍​លើការផ្ដល់ជាជំនួយបច្ចេកទេស ជួយដល់វិស័យពិការភាពនៅកម្ពុជា។ នេះ​ជាការលើកឡើង កំឡុងពេលជួបពិភាក្សាការងារ ជាមួយមន្រ្តីជាន់ខ្ពស់ ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា របស់កម្ពុជា ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១១ ខែ​តុលានេះ។

ក្នុងជំនួបនេះ ពិភាក្សាការងារនេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បាន​ជម្រាប​ជូន​លោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេស​ផ្នែក​សិទ្ធិជន​មាន​ពិការ​ភាព​អន្តរជាតិ​ នៃ​ក្រសួង​ការ​បរទេសសហរដ្ឋអាមេរិក ថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះ​ការ​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ គឺបាននិងកំពុងបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព មាន​ការ​រៀបចំផ្លូវថ្មើជើង សម្រាប់ជនពិការភ្នែក ហើយនៅតាមក្រសួង-ស្ថាប័នរដ្ឋក៏ដូចជាឯកជន រួម​ទាំងនៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន កន្លែង​កំសាន្ត​នានា​ក៏​បាន​និង​កំពុង​រៀបចំ​នូវ​ផាសុកវត្ថុដែលរួមមានជណ្តើរយោង ចំណតយានយន្ត បន្ទប់ទឹកមានធ្នាក់ដៃជាដើម សម្រាប់​ជនមានពិការភាព។

ឯកឧត្តម បន្តថា បច្ចុប្បន្ននេះក្រសួងសង្គមកិច្ច និងអគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​ កំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាព ន័យនេះ​ គឺ​ជា​ការ​វិវឌ្ឍ​ថ្មី​មួយ​ទៀត​​ ក្នុង​វិស័យពិការភាពនៅកម្ពុជា។ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់​ភាគី​សហរដ្ឋ​អាមេរិក​ចូល​រួម​ជួយ​ផ្នែក​បច្ចេកទេសដើម្បីត្រៀមការអនុវត្តច្បាប់នេះនាពេលខាងមុខ។

ជាមួ​យ​គ្នា​នោះ ឯកឧត្តម បានស្នើដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជួយ​ពង្រឹង​សមត្ថភាព​អំពី​ការ​លើក​កម្ពស់​សិទ្ធិជនមានពិការភាពដល់អ្នកជំនាញច្បាប់រួមមានមេធាវី ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​នគរបាលយុត្តិធម៌។ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា ក៏បាន​ស្នើ​ដល់​ភាគី​សហរដ្ឋ​អាមេរិក ចូលរួមជួយកផ្នែកបច្ចេកទេសដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏​ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីពិការភាព និង​ការ​អនុវត្ត​អនុសញ្ញា ស្តីពីសិទ្ធិជនមានពិការភាពនៅកម្ពុជា។ លើសពីនេះ ក៏ស្នើសុំពិនិត្យ​លទ្ធភាព​ផ្តល់​ជំនួយ​ជួយកម្ពុជាក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ការបង្កលក្ខណៈងាយស្រួយ ឬ​ផាសុកវត្ថុ​ សម្រាប់ជនមានពិការភាពនៅកម្ពុជា តាមរយៈការ​អនុវត្ត​គម្រោង​សាកល្បង​ក្នុង​ខេត្ត​ណាមួ​យនៅ។

ជាការឆ្លើយតបលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សា​ពិសេស​ផ្នែក​សិទ្ធិជន​មាន​ពិការ​ភាព​អន្តរជាតិ នៃ​ក្រសួង​ការបរទេស សហរដ្ឋអាម៉េរិក បានសម្តែង​នូវការចាប់​អារម្មណ៍ និង​រីក​រាយ​ទទួល​ស្វាគមន៍​ចំពោះ​សំណើរផ្លូវការពីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា នៃ​ព្រះរាជា​ណាចក្រកម្ពុជា ដើម្បីធ្វើកិច្ច​ការងារ​ដ៏​មាន​សារៈ​សំខាន់​នេះ​ជាមួយ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា។ លោកជំទាវ សារ៉ា មិនការ៉ា ក៏បានបង្ហាញអំ​ពីចំ​ណាប់​អារម្មណ៍ ដើម្បី​អញ្ជើញ​ធ្វើ​ទស្សន​កិច្ច​មកព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកជំទាវ សារ៉ា មិនការ៉ា មានប្រសាសន៍បញ្ជាក់ថា “កម្ពុជាពិតជាដៃគូសំខាន់របស់យើង។ យើង​ប្តេជ្ញា​ចិត្តចំពោះពិការភាព មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងលើ​ទ្វេភា​គី​ជាមួយ​ប្រទេស​កម្ពុជា ដូច្នេះខ្ញុំគិតថាមានការងារល្អដែលត្រូវធ្វើ”៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm