ប្រាំ​ខែ​ដើមឆ្នាំ​២០២១ ចំណូល​ពន្ធដារ​ខេត្តកំពត​ កើនឡើង​ជាង​១០​ភាគរយ​

2021/06/03 11:13:42 pm        604

​កំពត ៖ ​របាយការណ៍របស់​សាខា​ពន្ធដារ​ខេត្ត​ ​បាន​ឲ្យដឹងថា ​ប្រាំ​ខែ​ដើមឆ្នាំ​២០២១ ​ចំណូល​ពន្ធដារ​ខេត្តកំពត​ បាន​ជាង​៣​លាន​ដុល្លារ​ កើនឡើង​ជាង​១០​ភាគរយ​ បើ​ប្រៀបធៀប​ រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ​ឬ ​ស្មើនឹង​៧១, ៦% នៃ​ផែនការ​ឆ្នាំ​។

​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែឧសភា ​ឆ្នាំ២០២១​របស់​រដ្ឋបាល​ខេត្តកំពត ​តាមរយៈ (Video Conference) ​នៅ​ថ្ងៃទី​០២ ខែឧសភា ម្សិលមិញនេះ ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពត លោក ហៀន សុខ​ល់ បាន​លើកឡើងថា ​ខែឧសភា ​សាខា​ពន្ធដារ​ខេត្ត​ប្រមូល​ចំណូល​បាន​ជាង២១០០ លាន​រៀល ​ស្មើនឹង​៥២​ម៉ឺន​ដុល្លារ បូក​បន្ត​ប្រាំ​៥​ខែ​ បាន​ជាង១៤.៧៩២​លាន​រៀល​ ស្មើនឹង ៣,៦ លាន​ដុល្លារ​ ស្មើនឹង​៧១,៦% ​នៃ​ផែនការ​ឆ្នាំ​២០២១​។​ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ នៅ​ឆ្នាំ​២០២០ ចំណូល​បាន​កើនឡើង​ចំនួន​ជា​១.៣៦៩​លាន​រៀល ​ស្មើនឹង​១០,២% ។

លោក​ប្រធាន​ពន្ធដារ​ បាន​បញ្ជាក់ថា ​ការកើនឡើង​នេះ​ ដោយសារ​ទី​១.​ការ​ប្រមូល​ពន្ធ​លើ​ប្រាក់​ចំណូល ឬ​ពន្ធលើប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នីមួយៗ មាន​ចំនួន ៤០២​លាន​រៀល ស្មើនឹង​១៣,៩% ទី​២.​ពន្ធលើ​ប្រាក់​បៀវត្ស​កើន​ឡើង​ជាង ២១៣​លាន​រៀល ​ស្មើ​៤៩% និង​ទី​៣.​ពន្ធ​ប្រថាប់ត្រា​មានការ​កើន​ឡើង​ជាង​២០០​លាន​រៀល​ស្មើ​២០%​។

លោក ​បាន​ឲ្យ​ដឹង​ដែរថា​ ចំណូល​ពន្ធដារ​ថវិកា​ថ្នាក់ជាតិ ​ក្នុង​ខែឧសភា​ បាន​ជាង​៩០០​លាន​រៀល ​បូក​បន្ត​ប្រាំ​ខែ ជាង​៧០០០​លាន​រៀល​ស្មើ ​៧៤.៩%​នៃ​ផែនការ​ឆ្នាំ​ ដោយឡែក​ចំណូល​ថវិកា​ថ្នាក់​ក្រោម​ជាតិ ក្នុង​ខែឧសភា ​ប្រមូលបាន១ ១៩៨ ​លាន​រៀល ​បូក​បន្ត​ប្រាំ​ខែ​បាន​ជាង ៧០០០​លាន​រៀល​ស្មើនឹង​ ៦៨,៦% នៃ​ផែនការ​ឆ្នាំ ៕

អ​ត្ថបទ ៖ សារីម


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm