បារាំង ប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក លើការប្រមូលផ្តុំគាំទ្រប៉ាឡេស្ទីន

2023/10/13 04:32:11 pm        410

នគរបាលប្រទេសបារាំង បានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំដែលត្រូវបានហាមឃាត់ក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន នៅទីក្រុងប៉ារីស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈប្រធានាធិបតីលោក Emmanuel Macron បានជំរុញឱ្យពលរដ្ឋបារាំង រក្សា​ការ​រួប​រួម និងជៀសវាងការនាំយកជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់មកក្នុងប្រទេស។

កាល​ពី​ពេល​មុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លោក Macron បាន​ហាម​ឃាត់​ការ​តវ៉ា​គាំទ្រ​ប៉ាឡេស្ទីន ដោយនិយាយថា ពួកគេទំនងជាបង្កើតការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។

ប្រទេស​បារាំងគឺជាទីតាំងរបស់សហគមន៍មូស្លីម និងជនជាតិជ្វីហ្វច្រើនបំផុតនៅអឺរ៉ុប។ ជម្លោះ​មជ្ឈិម​បូព៌ា បានបង្កភាពតានតឹងក្នុងតំបន់ជារឿយៗនាពេលកន្លងមក។ លោក Macron បាន​អំពាវ​នាវ​ឱ្យ​ជៀសវាង «ការបែកបាក់គ្នា» និងបាននិយាយថា រដ្ឋាភិបាល​មាន​ចំណាត់​ការ​ ដើម្បី​ជំរុញ​ការការពាររបស់នគរបាលលើទីតាំងរបស់ជនជាតិជ្វីហ្វ រួមទាំងសាលារៀន និងវិហារ​ជន​ជាតិ​ជ្វីហ្វ​។ ទោះបីជាមានការហាមឃាត់ក៏ដោយ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាច្រើនរយនាក់ បាន​ប្រមូល​ផ្តុំ​គ្នានៅទីក្រុងប៉ារីសភាគកណ្តាលជាក្រុមដាច់ដោយឡែកពីគ្នា ដែលកងកម្លាំង​នគរបាល​បាន​ព្យាយាម​រារាំងមិនឱ្យមកចូលគ្នា។

ក្រុមបាតុករ​បានស្រែកថា «ឃាតករអ៊ីស្រាអែល» និង «អ្នកសមគំនិត លោក Macron»។ កាល​ពី​ពេល​មុន លោក Macron ធ្លាប់បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ដ៏​ឃោឃៅ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ប៉ាឡេស្ទីននិងបានបង្ហាញពីសាមគ្គីភាពជាមួយអ៊ីស្រាអែល។ កាល​ពី​ដើម​សប្តាហ៍​នេះ ក្រុមហាម៉ាស់ បានអំពាវនាវឱ្យមានបាតុកម្មនៅទូទាំងពិភពមូស្លីមនៅថ្ងៃសុក្រ នេះ ដើម្បី​គាំទ្រ​ប៉ាឡេស្ទីន។

បាតុកម្មគាំទ្រប៉ាឡេស្ទីនចំនួនពីរនៅទីក្រុងប៉ារីស ត្រូវបានហាម​ឃាត់​រួច​ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់ការព្រួយបារម្ភនៃការផ្ទុះឡើង នៅពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerald Darmanin បានប្រាប់​អាជ្ញាធរ​ឱ្យ​ហាម​ឃាត់​រាល់​បាតុកម្ម​ដែល​គាំទ្រ​ប៉ាឡេស្ទីន​នៅ​ទូទាំង​ប្រទេស​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        43
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        73
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm