ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ នៅមុនការតវ៉ាទ្រង់ទ្រាយធំ ជុំវិញ​ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន

2023/10/13 05:00:46 pm        488

ក្រុមមន្ត្រីទីក្រុងញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ តុលា) ថា រដ្ឋមួយនេះកំពុងស្ថិតក្នុង «ការប្រុងប្រយ័ត្នខ្ពស់» មុនពេលបាតុកម្មគាំទ្រអ៊ីស្រាអែល និងប៉ា​ឡេស្ទីន​ជាសកល ដែលគ្រោងធ្វើនៅថ្ងៃសុក្រ (១៣ តុលា) នេះ។

អភិបាល​ក្រុងញូវយ៉ក លោក Eric Adams និងអភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បាន​ធ្វើ​សន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញពីវិធានការសន្តិសុខ និងការ​ដាក់​ពង្រាយ​កង​កម្លាំង​អនុវត្តច្បាប់របស់ពួកគេ ដើម្បីការពារពលរដ្ឋ។

លោកស្រី​ Hochul បានធានាដល់ប្រជាជនក្រុងញ៉ូវយ៉កថា «គ្មានហេតុ​ផល​ណាដែ​ល​ត្រូវ​ភ័យ​ខ្លាច​នោះ​ទេ» ប៉ុន្តែក្រុមអាជ្ញាធរនឹងធ្វើការការពារ មុនពេល​មាន​ភាព​តាន​តឹង​នៃ​ជម្លោះ​ណា​មួយ​កើត​ឡើង ខណៈដែលលោក Adams ក៏បាននិយាយផងដែរថា នាយកដ្ឋាននគរបាលញ៉ូវយ៉ក នឹង​បញ្ជូនធនធានបន្ថែមទៅសាលាប្រជុំ និងវិហារអ៊ីស្លាម «ល្បីឈ្មោះ» ជុំវិញទីក្រុង​ ដើម្បី​ការពារ​ការ​វាយ​ប្រហារលើលំនៅឋានណាមួយនៃអ្នកគោរពសាសនា។

កង្វល់​កាន់តែខ្លាំងអំពីសន្តិសុខរបស់សហរដ្ឋអាមេរិក ជាពិសេស​លើ​ការ​ផ្ទុះ​ឡើង​នៃ​អំពើ​ហឹង្សា​ប្រឆាំង​សាសនា ត្រូវបានជំរុញដោយរលកនៃការបង្ហូរឈាមនាពេលថ្មីៗនេះ បន្ទាប់ពី​ខ្មាន់​កាំភ្លើង​ក្រុម​សកម្ម​ប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស មកពីតំបន់ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃសៅរ៍ (៧ តុលា) បាន​វាយលុកឆ្លងកាត់ផ្នែកខ្លះនៃភាគខាងត្បូងអ៊ីស្រាអែល ដែលនោះ​ជា​ការ​វាយ​ប្រហារ​របស់​ប៉ាឡេស្ទីន​ដ៏សាហាវបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងបណ្ដាឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់សម្រាប់ភាគីជម្លោះទាំងសងខាង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm