ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ សម្ដេចធិបតី លើកឡើងពីសារៈសំខាន់ នៃការចូលរួមធ្វើសកម្មភាពពីគ្រប់ភាគី

2023/10/13 06:05:20 pm        695

ក្នុងសារលិខិត ផ្ញើជូនជនរួមជាតិ នាឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​កត់​សម្គាល់​អំពី​ផលវិបាកផ្សេងៗដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងកាត់បន្ថយហានិភ័យ នៃការប្រែប្រួល​អាកាស​ធាតុ រួមទាំងភាពចាំបាច់ នៃការចូលរួមធ្វើសកម្មភាពពីគ្រប់ភាគី។

បើតាម សម្ដេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើ​ពិភព​លោក​ដែរ បានប្រឈមនឹងសា្ថនភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ និងរដូវ​វស្សា​ជួប​នឹង​របាយ​ទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អជាដើម។ សម្ដេចបាន​កត់​សម្គាល់​អំពី​មុខ​សញ្ញា​គ្រោះ​ថ្នាក់​នានា ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩ អគ្គិភ័យ គ្រោះថ្នាក់ផ្លូវគោក ផ្លូវទឹក រលំបាក់អគារ ព្រមមុខ​សញ្ញា​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ដែល​បាន​ផ្តាច់​អាយុ​ជីវិត​មនុស្ស បង្កការខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។

សម្ដេចនាយករដ្ឋមន្ត្រី បានអះអាងថារាជរដ្ឋាភិបាលកម្ពុជា តែងតែប្រើប្រាស់គ្រប់វិធានការសរុប មធ្យោបាយ សរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយមកលើប្រជាជន ហើយថា​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ គឺជាការងារពហុវិស័យ ជាការងារ​ប្រទាក់​ក្រឡា​ដែល​មាន​ការ​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​ទិដ្ឋភាព ទាំងសេដ្ឋកិច្ច និងសង្គម របស់ប្រទេសជាតិ ដែលត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​បរិយាបន្ន​។

ភ្ជាប់នឹងសារអំពាវនាវសំខាន់ៗ  សម្ដេចធិបតី បានគូសបញ្ជាក់ថា មិនថាវិស័យណាមួយ ស្ថាប័ន​ណា​មួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន គិតទាំងបុគ្គលគ្រប់រូបគឺសុទ្ធតែមានភារកិច្ច និង​ជាប់​ពាក់​ព័ន្ធក្នុងការរួមចំណែកដោយផ្ទាល់ ឬដោយ​ប្រយោល​ទៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ម​ហន្តរាយ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គឺ​មាន​តួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm