ជនភៀសខ្លួនអាហ្វហ្គានីស្ថាន រស់នៅក្នុងតង់នៅតាមដងផ្លូវ ​បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារជាច្រើនដង

2023/10/13 06:10:12 pm        405

ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ត្រូវបានទុកចោលដោយគ្មានផ្ទះសម្បែង ដោយ​ឥឡូវ​នេះ​ពួក​​គេ​កំពុងស្នាក់នៅក្នុងតង់នៅតាមដងផ្លូវ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាជាច្រើនដង បាន​វាយ​ប្រហារ​ប្រទេសនេះ។

លោក បារ៉ាត់ អាលី អ្នកស្រុកម្នាក់របស់ខេត្តហើរ៉ាត់ (Herat) បានប្រាប់សារព័ត៌មាន រ៉យទ័រ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ (១២ តុលា) ថា លោកបានរស់នៅក្នុងតង់អស់រយៈពេល ៥ថ្ងៃ ឬ៦ថ្ងៃ​ហើយ​ ដោយលោកភ័យខ្លាចថាអាចមានការរញ្ជួយដីមួយទៀត ហើយថា​លំនៅឋាន​រប​ស់​លោក​មិន​អាច​ទប់ទល់នឹងគ្រោះថ្នាក់ណាបាននោះទេ។

គ្រោះរញ្ជួយ​ដីជាច្រើនករណី បានកើតឡើងនៅក្នុងខេត្ត Herat ភាគខាងលិច​ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ (៧ តុលា) និងថ្ងៃពុធ (១១ តុលា) ដោយបាន​បំផ្លាញ​ភូមិ​ទាំងមូល នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម និងពឹងផ្អែក​លើ​ជំនួយ​បរទេស​អស់រយៈ​ពេល​ជា​យូរមកហើយ ដែលបានរីងស្ងួតចាប់តាំងពីពួកតាលីបង់ ចូលកាន់កាប់ក្នុងឆ្នាំ២០២១ មក។

រដ្ឋាភិបាលដែលគ្រប់គ្រងដោយពួកតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បានដាក់ចេញ​នូវ​ចំនួន​អ្នក​ស្លាប់មិនច្បាស់លាស់ ដោយក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្ស​ជាង ២.៤០០នាក់បានស្លាប់ ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ត្រឹមតែជាង ១.០០០​នាក់​ប៉ុណ្ណោះ។​ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានដាក់​ចំនួន​អ្នក​ស្លាប់​ចំនួន​ ១.២៩៤នាក់ ប៉ុន្តែនៅក្នុងស្រុកតែមួយប៉ុណ្ណោះ។

ទីភ្នាក់ងារ​ជំនួយជាច្រើន បានចាប់ផ្តើមការអំពាវនាវជាថ្មីសម្រាប់មូលនិធិ ដើម្បីដោះ​ស្រាយ​ផល​ប៉ះពាល់​ពី​ការរញ្ជួយដី ខណៈដែលក្រុមអាជ្ញាធរក្នុងតំបន់ បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ សម្រា​ប់​ជំនួយជាបន្ទាន់ដល់មនុស្សរាប់ពាន់នាក់ ដែលបានចាកចេញពីផ្ទះសម្បែង បន្ទាប់ពី​មាន​ការ​រញ្ជួយ​ដីនោះមក៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm