ប្រធាន WTO ព្រមានអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើពាណិជ្ជកម្ម ប្រសិនបើជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស រីកធំឡើង

2023/10/13 06:21:59 pm        419

ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala បាន​និយាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍ (១២ តុលា) ថា លោកស្រីសង្ឃឹមថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស អាច​ត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ដោយព្រមានថាជម្លោះនោះ នឹងមាន «ផលប៉ះ​ពាល់​យ៉ាង​ធំធេង​»​ លើលំហូរពាណិជ្ជកម្មសកល ដែលមានសភាពខ្សោយរួចទៅហើយនោះ ប្រសិ​ន​បើ​ជម្លោះ​រីករាល​ដាល​ពាសពេញតំបន់នេះ។

លោកស្រីបាននិយាយថា «មានភាពមិនច្បាស់លាស់អំពីថា តើជម្លោះនឹងរីករាលដាលបន្ថែមទៀត ទៅ​កា​ន់តំបន់ទាំងមូល ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ឬ​យ៉ាង​ណា​នោះ​ទេ។ យើងសង្ឃឹមថាអំពើហិង្សាទាំងអស់ នឹងត្រូវបានបញ្ចប់ ដោយសារ​តែ​វា​បង្កើត​ភាព​មិន​ប្រាកដ​ប្រជាសម្រាប់សេដ្ឋកិច្ចពិភពលោកមួយនេះ»។

លោកស្រី Okonjo-Iweala ដែលកំពុងស្ថិតនៅប្រទេសម៉ារ៉ុក សម្រាប់កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ និងធនាគារពិភពលោកក្នុងសប្តាហ៍នេះ បានបន្ថែមថា ភាពមិន​ប្រាកដ​ប្រជាជា​សកល កំពុងកំណត់កំណើនពាណិជ្ជកម្មពិភពលោករួចមកហើយ ប៉ុន្តែវានឹងកាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារការចាប់ផ្តើមនៃសង្គ្រាមភ្លាមៗរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយម ហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប មួយនោះ។

ប្រធាន WTO រូបនេះបាននិយាយថា អំពើហឹង្សានៅមជ្ឈិមបូព៌ា អាចបន្ថែម​ទៅ​លើ​កត្តា​ដែល​រារាំង​កំណើន​ពាណិជ្ជកម្ម រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលមានភាពតានតឹង និង​សង្គ្រាម​រុស្ស៊ីនៅអ៊ុយក្រែនផងដែរ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm