ទាហានអ៊ីស្រាអែល ត្រៀមសម្រាប់ដំណាក់កាលបន្ទាប់នៃការប្រយុទ្ធ

2023/10/13 06:32:18 pm        396

ប្រទេសអ៊ីស្រាអែល បានប្រមូលកងទ័ពនៅជិតព្រំដែនជាមួយតំបន់ហ្កាហ្សា សម្រាប់​ការ​រីក​កាន់​តែធំ ជាក់ស្តែងនៃការប្រយុទ្ធគ្នា ដែល​បាន​ឆក់​យក​ជីវិត​ប្រជាជន​អ៊ីស្រាអែល​យ៉ាង​តិច ១.៣០០​នាក់​ និងប៉ាឡេស្ទីន១.៥០០នាក់។ ការត្រៀមលក្ខណៈសម្រាប់ការវាយលុកលើដីគោក កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏គួរឱ្យ​ភ្ញាក់​ផ្អើល​កាល​ពីចុង​សប្តាហ៍​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ប៉ាឡេស្ទីន ដែលបានចាប់ចំណាប់ថ្នូរជាង ១០០ នាក់។ អ៊ីស្រាអែល បានសងសឹក​ការ​វាយ​ប្រហារ​តាមអាកាសជាច្រើនថ្ងៃ ហើយ បានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និង​ថាមពល​អគ្គិសនីដល់តំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចនៅក្រុង Tel Aviv កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោកបានថ្កោលទោសអ្វីដែលលោកចាត់ទុកថា «ការរាលដាលភេរវកម្ម» របស់​ក្រុមសកម្មប្រយុទ្ធ។ ទោះជាយ៉ាងណា លោកបានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទប់ខ្លួនឯង ទៅនឹង ស្ថានភាពផ្សេងគ្នា។ លោក Blinken និយាយថា «វា​មាន​សារៈសំខាន់ខ្លាំង ក្នុងការចាត់វិធានការប្រុងប្រយ័ត្នជាមុនទាំងអស់ ដើម្បីកុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជនស៊ីវិល» ។ លោកក៏បានជំរុញអ្នកការទូត ឱ្យប្រើឥទ្ធិពល​របស់​ពួក​គេ​ជាមួយ​ក្រុម​ហាម៉ាស ដើម្បីដោះលែងចំណាប់ថ្នូរ ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។

ទោះជា​យ៉ាងណា អ្នកវិភាគនិយាយថា នោះពុំមែនជាអាទិភាពកំពូលរបស់អ៊ីស្រាអែលនោះទេ។ លោក Efraim Inbar ប្រធានវិទ្យាស្ថានទីក្រុងហ្សេរុយសាឡឹមសម្រាប់យុទ្ធសាស្រ្ត និង​សន្តិសុខបាននិយាយថា ចំណាប់ថ្នូដែលក្រុមហាម៉ាសចាប់បានគឺជាបញ្ហាមនុស្សធម៌។ ហើយ​ក្នុង​ករណី​ប្រតិបត្តិការយោធា ពួកគេគ្រាន់តែជាការពិចារណាបន្ទាប់បន្សំប៉ុណ្ណោះ។ លោកបាន​និយាយ​បន្ថែមថា នៅពេលណាក៏ដោយ ដែលអ៊ីស្រាអែលត្រៀមសម្រាប់ការឈ្លានពាន ពួក​គេ​ប្រហែល​ជានឹងចូលទៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        187
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        228
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm