UN អំពាវនាវរកជំនួយ ២៩៤លានដុល្លារ សម្រាប់តម្រូវការបន្ទាន់នៅតំបន់ហ្គាហ្សា និងWest Bank

2023/10/13 06:59:21 pm        477

អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានចេញការអំពាវនាវបន្ទាន់មួយសម្រាប់ជំនួយ ២៩៤ លានដុល្លារអាមេរិក ដើម្បីដោះស្រាយ «តម្រូវការបន្ទាន់បំផុត» នៅក្នុងតំបន់ហ្គាហ្សា និង​តំបន់​កាន់កាប់ West Bank ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនជាង ៤០០.០០០នាក់ បាន​ភៀស​ខ្លួន​ចេញ​ពីលំនៅឋានរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាន​និយាយ​ថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយមនុស្សជាង ១,២ លាននាក់ និងបាន​និយាយ​ថា​ការ​ប្រយុទ្ធគ្នានាពេលថ្មីៗនេះនៅក្នុងតំបន់ បានធ្វើឱ្យក្រុមផ្តល់​ជំនួយ​ពុំ​មាន​ធន​ធាន​គ្រប់​គ្រាន់​។

ប្រទេសអ៊ីស្រាអែល បានសងសឹកដោយការវាយប្រហារតាមអាកាស និងកាំភ្លើង​ធំ​មក​លើ​តំបន់​ហ្កាហ្សា ​ជាតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ២,៣ លាននាក់ បានបំផ្លាញអគារ និង​បានសម្លាប់មនុស្សជាង ១.៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ អង្គការ OCHA បាន​និយាយ នៅក្នុងការអំពាវនាវរបស់ខ្លួនថា តម្រូវ​ការ​មនុស្ស​ធម៌​ដែល​លាយ​ឡំគ្នា​ដោយ​ការ​កើន​ឡើង​កាន់​តែ​ខ្លាំងកាលពីខែឧសភា ឆ្នាំ ២០២៣ នៅតំបន់ហ្គាហ្សា និងការធ្លាក់​ចុះ​កាន់​តែ​យ៉ាប់​យ៉ឺន​នៃ​ស្ថានភាពនៅតំបន់ West Bank បានធ្វើឱ្យ​អង្គការ​មនុស្ស​ធម៌​គ្មាន​ធន​ធាន​ដែល​ត្រូវ​ការ​ ដើម្បី​ឆ្លើយ​តបឱ្យបានគ្រប់គ្រាន់ទៅនឹងតម្រូវការពេញលេញ​របស់ពលរដ្ឋប៉ាឡេស្ទីន​ដែល​ងាយ​រង​គ្រោះ។​

កាលពីពេលមុន អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ខ្លួននឹងត្រូវការថវិកា ដើម្បី​ផ្តល់​មូល​និធិ​ប្រតិបត្តិការជួយដល់ពលរដ្ឋប៉ាឡេស្ទីនចំនួន ២.១ លាននាក់ ក្នុងឆ្នាំ ២០២៣ ជាគោល​ដៅ​ដែ​ល​បានផ្តល់ហិរញ្ញប្បទានមិនដល់ ៥០ ភាគរយ។ គ្រួសារជិត ៦០ ភាគរយនៅតំបន់ហ្គាហ្សា ត្រូវ​បានចាត់ទុកថាជួបអសន្តិសុខស្បៀងមុនពេលចាប់ផ្តើមនៃអរិភាពថ្មី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        188
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        229
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm