យោងតាមការរាយការណ៍ចុងក្រោយស្តីពីជម្លោះកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា កងទ័ពរុស្ស៊ី បានកម្ទេចយានដ្រូន៣៩គ្រឿងរបស់កងទ័ពអ៊ុយក្រែន ខណៈកងកម្លាំងអ៊ុយក្រែនបានបង្កើនការវាយលុករបស់ខ្លួន។ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយរបាយការណ៍ដែលបាននិយាយថា កងទ័ពរុស្ស៊ីបានកម្ទេចរថក្រោះ៣គ្រឿង រថពាសដែក៩គ្រឿង ប្រព័ន្ធកាំភ្លើងធំM777 ផលិតនៅសហរដ្ឋអាមេរិកមួយគ្រឿង កាំភ្លើងធំបាញ់ផ្លោង M119 ផលិតនៅសហរដ្ឋអាមេរិកមួយគ្រឿង រថក្រោះ M109 ពីរគ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក ព្រមទាំងឃ្លាំងគ្រាប់រំសេវ និងអាវុធមួយចំនួនទៀត ក្នុងទិសដៅតំបន់ Kupiansk, Lyman, Donetsk, Zaporizhzhia និងតំបន់ Kherson ។

កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់គ្រាប់ផ្លោងចំនួន ៦គ្រាប់ ដែលបាញ់ដោយជើងទម្របាញ់គ្រាប់រ៉ុក្កែត HIMARS របស់អ៊ុយក្រែន និងបានបំផ្លាញយានដ្រូន ៣៩គ្រឿងរបស់កងទ័ពអ៊ុយក្រែន។ នៅថ្ងៃដដែលនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍ដោយនិយាយថា ការប្រយុទ្ធចំនួន ៥៥លើក បានកើតឡើងនៅតំបន់សមរភូមិមុខក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។ របាយការណ៍និយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបង្កើនប្រតិបត្តិការវាយលុកក្នុងទិសដៅទីក្រុង Melitopol និងទីក្រុង Bahmut ៕
