ទីភ្នាក់ងារផ្តល់ជំនួយ UN ផ្លាស់ប្តូរប្រតិបត្តិការ និងបុគ្គលិកអន្តរជាតិ ពីតំបន់ Gaza ទៅកាន់ភាគខាងត្បូង

2023/10/13 09:43:58 pm        637

យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ទីភ្នាក់ងារផ្តល់ជំនួយ និង​ការងារ​របស់​អង្គការសហប្រជាជាតិ (UNRWA) បានផ្លាស់ប្តូរ​ទីតាំង​មជ្ឈ​មណ្ឌល​ប្រតិបត្តិការ​កណ្តាល​របស់​ខ្លួន​ និងបុគ្គលិកអន្តរជាតិនៅតំបន់ហ្គាហ្សា ទៅកាន់ភាគ​ខាង​ត្បូង​នៃ​តំបន់​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​។

សេចក្តីថ្លែងការណ៍និយាយថា ទីភ្នាក់ងារផ្តល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) នឹងនៅតែបន្តប្រតិបត្តិការមនុស្សធម៌និងផ្តល់ការគាំទ្រដល់បុគ្គលិករបស់ខ្លួន និង​ដល់​ជន​ភៀស​ខ្លួនប៉ាឡេស្ទីន។

ទីភ្នាក់ងារ UNWRA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញ X ដែលពីមុន​ជាបណ្តាញ Twitter ថា យើងជំរុញ​ឱ្យអាជ្ញាធរ​អ៊ីស្រាអែល​ការពារ​ជន​ស៊ីវិល​ទាំង​អស់​នៅ​ក្នុង​ជម្រករបស់ទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ រួមទាំង​សាលា​រៀន​។

សាលារៀនរបស់អង្គការសហប្រជាជាតិ និងជម្រករបស់​អង្គការ​សហប្រជាជាតិ​ផ្សេង​ទៀត​ទាំង​អស់​ គឺជាទីតាំងរបស់អង្គការសហប្រជាជាតិ។ ទាំងអស់នេះត្រូវតែត្រូវបានការពារគ្រប់ពេលវេលា និង​មិនត្រូវរងការវាយប្រហារឡើយ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ យោង​តាម​ការិយាល័យ​សម្រប​សម្រួល​កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឱ្យដឹងថា ជាងពីរ​ភាគ​បី​នៃពលរដ្ឋចំនួន ៤២៣.០០០នាក់ បានភៀស​ខ្លួននៅ​ក្នុង​តំបន់​ហ្គាហ្សាកំ​ពុង​តែ​ស្នាក់​នៅ​ក្នុង​សាលា​រៀន គ្រប់គ្រងដោយទីភ្នាក់ងារផ្តល់ជំនួយ UNWRA ។ ទីភ្នាក់ងារ UNRWA បាន​និយាយ​កាល​ពីថ្ងៃព្រហស្បតិ៍ថាបុគ្គលិករបស់ខ្លួនចំនួន ១២ នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm