ពលរដ្ឋមួយចំនួនសម្រាកលំហែរកាយនៅក្រុងភ្នំពេញ ខណៈមួយចំនួនចេញដំណើរកម្សាន្តតាមខេត្ត

2023/10/14 06:37:04 pm        240

ភ្នំពេញ៖ ក្នុងអំឡុងថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ មើលឃើញថា នៅតាមតំបន់កម្សាន្តសំខាន់ៗនៅក្រុងភ្នំពេញ ដូចជា ព្រះបរមរាជវាំង មាត់ទន្លេ វត្តភ្នំ និងតាមផ្សារទំនើបនានា ឃើញមានប្រជាពលរដ្ឋមកដើរកម្សាន្តលំហែរកាយ និងជួបជុំក្រុមគ្រួសារ ខណៈប្រជាពលរដ្ឋយ៉ាងច្រើនផ្សេងទៀតជួបជុំសាច់ញាតិនៅស្រុកកំណើត និងពលរដ្ឋខ្លះទៀតកំពុងដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា។

អ្នកស្រី ជាន ភឿយ មកពីខេត្តសៀមរាប ដើម្បីជួបជុំសាច់ញាតិនៅរាជធានីភ្នំពេញ បាននិយាយប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៤ ខែតុលានេះថា ក្រៅពីនាំយក​ចង្ហាន់ទៅវត្ត អ្នកស្រីបានសម្រាកលំហែរកាយនៅរមណីយដ្ឋានសំខាន់ៗ​មួយចំនួននៅក្រុងភ្នំពេញ ដូចជា ព្រះបរមរាជវាំង​ និងរមណីយដ្ឋានវត្តភ្នំជាដើម​ ក្រៅពីជួបជុំក្រុមគ្រួសារ។

ដោយឡែក ប្រជាពលរដ្ឋដទៃផ្សេងទៀត បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បានឲ្យ ប៊ីធីវី ដឹងដែរថា ក្នុងអំឡុងថ្ងៃឈប់សម្រាកជាច្រើនថ្ងៃនេះ​ មិនទាន់មានគម្រោងដើរកម្សាន្តនៅទីណាទេ ដោយ​សារចង់សម្រាកជួបជុំគ្រួសារជាមុនសិន​ ទើបសម្រេចតាមក្រោយទៀត។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋទាំងអស់ខាងលើនេះ ​បានធ្វើការជូនពរដល់ប្រជាជនខ្មែរទាំងមូល ធ្វើដំណើរកម្សាន្តទីជិត ​ទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព ​និងជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ ជាពិសេសរក្សាសេចក្តីថ្លៃថ្នូរ ​និងចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើកបរ។

សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌមានរយៈពេល ​១៥ថ្ងៃដូចរៀងរាល់ឆ្នាំ សម្រាប់ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៤ ខែតុលា៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm