ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបន្តនាំយកចង្ហាន់ប្រគេនព្រសង្ឃ ខណៈពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់នៅថ្ងៃនេះ

2023/10/14 06:46:43 pm        209

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ជាបិណ្ឌទី១៥ ហើយក៏ថ្ងៃបង្ហើយនៃពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ ទន្ទឹមនេះ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋជាច្រើនមកពីតំបន់ផ្សេងៗគ្នា បាននាំគ្នាទៅវត្តធ្វើបុណ្យជាមួយទឹកមុខសប្បាយរីករាយ ដែលជាផ្នែកមួយនៃការចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ។

ប្រជាពលរដ្ឋដែលបានចូលរួមធ្វើបុណ្យនៅវត្តឧណ្ណាលោម ស្ថិតនៅក្បែរមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានលើកឡើងថា ការទៅវត្តក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាកាតព្វកិច្ចដែលត្រូវបំពេញ។ បន្ថែមពីនេះ ការធ្វើបុណ្យ និងធ្វើទាន ​គឺដើម្បីសន្សំទឹកចិត្តឱ្យចេះចែករំលែកជាមួយសហគមន៍ ដូចជាប្រគេនចង្ហាន់ដល់ព្រះសង្ឃ​ និងហូបអាហារជុំគ្នាជាមួយពុទ្ធបរិស័ទឯទៀត។

ជាមួយគ្នានេះ ​ក្រុមពុទ្ធបរិស័ទ​ បានសម្តែងការជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងមូល ឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ ​និងទៅណាមកណាប្រកបដោយសុខសុវត្តិភាព។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ​គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ​នៃព្រះរាជពិធីទ្វាទសមាស ដែលប្រជារាស្ដ្រទូទាំងកម្ពុជា​តែងតែប្រារព្ធមិនដែលអាក់ខានឡើយ ​គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ​ដែលហៅថា បិណ្ឌ១, បិណ្ឌ២, បិណ្ឌ៣ រហូតដល់បិណ្ឌ១៥ ដែលថ្ងៃបញ្ចប់​ពិធីបុណ្យភ្ជុំបិណ្ឌ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        397
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        426
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        552

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm