រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងស៊ីរី សម្តែងការប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា

2023/10/14 11:16:53 pm        173

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន ( Hossein Amir-Abdollahian) និងសមភាគីស៊ីរីលោក Faisal Mekdad កាលពីថ្ងៃសុក្រ បានសម្តែងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងការការពារសិទ្ធិស្របច្បាប់របស់ពួកគេ និងបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាអ៊ីស្រា  អែលនៅតំបន់ហ្គាហ្សា។

លោក អាមីរ៉ាប់ឌូឡាហៀន បានទៅទស្សនកិច្ចទីក្រុងដាម៉ាស រដ្ឋធានីនៃប្រទេសស៊ីរី ដើម្បីពិភាក្សាជាមួយសមភាគីស៊ីរីលោក Faisal Mekdad ទាក់ទងនឹងជម្លោះកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនទាំងសងខាង។

ក្នុងជំនួបនោះ ទាំងលោកអាមីរ៉ាប់ឌូឡាហៀន និង Mekdad បានសម្តែងនូវការគាំទ្រឥតងាករេសម្រាប់ការតស៊ូស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការប្រឆាំងយ៉ាងខ្លាំងរបស់ពួកគេចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើជនស៊ីវិល និងការតាំងទីលំនៅរបស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាស្រ្ពីប។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយដែលបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនោះ លោក Mekdad បានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ ផ្តើមចេញពីការមិនយកចិត្តទុកដាក់របស់អ៊ីស្រាអែលចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន និងការឈ្លានពាន និងការគាបសង្កត់ជាប់ឈប់ឈររបស់ខ្លួននោះ។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm