ប្រភេទ​អាជីវកម្ម​មួយចំនួន ​ក្នុងភូមិ​ព្រៃទា​១​ជា​តំបន់​លឿងទុំ ត្រូវបាន​បិទទ្វារ​

2021/06/04 12:57:12 am        346

ភ្នំពេញ៖ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​កំណត់​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍ សែន​ជ័យ ដែល​មាន​អត្រា​ការឆ្លង​ជំងឺ​កូ​វី​ស​-១៩​កើនឡើង ជា​តំបន់​លឿងទុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ កាលពី​ម្សិលមិញ​ហើយ​នោះ ឃើញថានៅ​ថ្ងៃទី​០៣ ខែមិថុនា​នេះ ប្រភេទ​អាជីវកម្ម​មួយ ចំនួន ក្នុងភូមិ​ព្រៃទា​១ ត្រូវបាន​បិទ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កងកម្លាំង​សមត្ថកិច្ច ដែល​កំពុងធ្វើការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរឹង​នៅ​គោល ដៅ​នេះ បាន​ប្រាប់​BTV​ឱ្យដឹងថា ក្រៅពី​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន ពុំ​អនុញ្ញាត​ឱ្យ​ដំណើរការ ស្របតាម សេចក្តី​សម្រេច​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ហើយ​នោះ នៅ​គោលដៅ​បិទ​ខ្ទប់ នៃ​ភូមិ​ព្រៃទា​១​នេះ ក៏​ពុំ​អនុញ្ញាត​ឱ្យមាន​ការធ្វើ​ចរាចរ​ចេញចូល​ផងដែរ លើកលែងតែ​ករណី​អ្នក​ត្រូវ​ទៅយក​សំណាក ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ករណី​សុខភាព​សង្គ្រោះបន្ទាន់។​

​កាលពី​ថ្ងៃទី០​២ ខែមិថុនា នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច ស្តីពី​ការដាក់ចេញ នូវ​វិការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣ ខែមិថុនា​នេះ រហូត ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១​។​

​ផ្នែក​ខ្លះ នៃ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភូមិ​ផ្សារ​តូច នៃ​សង្កាត់​ទួល សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ត្រូវបាន​កំណត់​ជា​តំបន់​លឿងទុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅមាន​អនុភាព​អនុវត្ត​បន្ត រហូតដល់​អស់​សុពល​ភាព ឬ មានការ​សម្រេច​ជាថ្មី ៕ ​អត្ថបទ​៖ ជៀប សម្បត្តិ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm