អភិបាលខេត្តពោធិ៍សាត់៖ ការជួយគ្នាក្នុងគ្រាលំបាក បង្ហាញ់ពីសាមគ្គីភាពក្នុងសង្គមខ្មែរ

2023/10/15 09:11:10 pm        302

ពោធិ៍សាត់ ៖ ក្នុងឱកាសអញ្ជើញទទួល អំណោយជាស្បៀងនិងគ្រឿងឧបភោគ បរិភោគ ពីអតីតសិស្សវិទ្យាល័យពោធិ៍សាត់ឆ្នាំសិក្សា១៩៧៩-១៩៨២ រួមនិងអំណោយ របស់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋករទឹកស្វយ័ត ក្រុងភ្នំពេញ និងលោកជំទាវ ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ជំនន់ទឹកភ្លៀង បានធ្វើអោយប៉ះពាល់ស្រូវប្រមាណ៧០០០ហិកតា និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ៩០០០គ្រួសារ ដែលប្រឈមនិងបញ្ហាខ្វះខាតស្បៀង ស្ថិតក្នុងស្ថានភាពលំបាកបែបនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានទទួលអំណោយជាស្បៀង ជាបន្តបន្ទាប់ ពីសប្បុរសជននានា សម្រាប់ចាត់ចែង ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀង ក្នុងក្រុង-ស្រុកចំនួន៤ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ផងដែរ ។

ឯកឧត្តម បានបន្តថា សប្បុរសជននានាបានចូលរួមស្ម័គ្រចិត្តបរិច្ចាកធនធានផ្ទាល់ខ្លួន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ គឺបានបង្ហាញពី សាមគ្គីភាព ការចេះជួយគ្នា ក្នុងសង្គមខ្មែរយើង និងបានបង្ហាញពីវប្បធម៌ចែករំលែកអ្នកមានធនធាន ជួយអ្នកខ្វះខាត ។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អតីតសិស្សវិទ្យាល័យពោធិ៍សាត់ឆ្នាំសិក្សា១៩៧៩-១៩៨២ និងឯកឧត្តម ឡុង ណារ៉ូ ព្រមទាំងលោកជំទាវ ដែលបានចូលរួមជួយឧបត្ថម្ភស្បៀងនិងគ្រឿងឧបភោគ បរិភោគដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចាត់ចែងតាមភាពចាំបាច់និងផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ស្បៀងនិងគ្រឿងឧបភោគ បរិភោគទាំងនេះពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការជួយទ្រទ្រង់និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលទទួលរងយ៉ាងធ្ងន់ធ្ងគ្រោះជំននទឹកភ្លៀងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិកម្មនិងប្រជាពលរដ្ឋមួយចំនួនជួបកង្វះខាតស្បៀង ទាមទាឱ្យមានការជួយអន្តរាគមន៍ទាន់ពេលវេលា។ ឯកឧត្តម បានបញ្ជាក់ថា ស្បៀងនិងគ្រឿងឧបភោគ បរិភោគទាំងអស់នេះរដ្ឋបាលខេត្តនឹងយកទៅចែកជូនប្រជាពលរដ្ឋឱ្យចំគោលដៅនិងមានតម្លាភាពដើម្បីឱ្យស្របទៅនឹងគោលបំណងរបស់ម្ចាស់ជំនួយចង់បាន។

សូមបញ្ជាក់ដែរថា អំណោយដែលរដ្ឋបាលខេត្តពោធិ៍សាត់ទទួលបានពីអតីតសិស្សវិទ្យាល័យពោធិ៍សាត់ឆ្នាំសិក្សា១៩៧៩-១៩៨២ រួមមានអង្ករ១៥តោន មី១០០កេស ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរនិងត្រីខ១០០យួរ ហើយអំណោយដែលទទួលបានពី ឯកឧត្តម ឡុង ណារ៉ូ ព្រមទាំងលោកជំទាវ រួមមាន អង្ករ១៥តោន មី១០០កេស ត្រីខ១០០យួរ ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរនិងមី១០០កេស ៕

អត្ថបទ៖ ពៅ ភិរុណ




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm