៣ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់

2023/10/16 05:22:41 pm        1.2 K

បាត់ដំបង៖ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែ​តុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ បាន​មក​ទស្សនា​កម្សាន្ត​​​នៅ​តាមរមណីយដ្ឋាននានានៅទូទាំងខេត្តបាត់ដំបង។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រយៈពេល​៣ថ្ងៃ​ ក្នុង​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១២ ៧៨៦នាក់ ក្នុង​នោះភ្ញៀវអន្តរជាតិមានចំនួន៤៥៧នាក់។

លោក ហម អរុណ បានបង្ហាញការកត់សម្គាល់ថា ខេត្តបាត់​ដំបង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារអាកាស​ធាតុ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ពុំ​មាន​ភ្លៀង​ធ្លាក់ ដែល​ជា​កត្តា​អំណោយ​ផលដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បាន​ទៅ​វត្ត​ធ្វើ​បុណ្យទាន និងដើរលំហែកម្សាន្តតាមទីជិតឆ្ងាយនានា។

លោក ហម អរុណ បានបញ្ជាក់ថាបន្ថែមថា កំណើន​ភ្ញៀវ​ទេសចរ​នា​ឆ្នាំ​នេះ​ក៏​បាន​មក​ពី​មាន​ការ​រួម​ចំណែក​យ៉ាង​សំខាន់ពីអាជ្ញាធរ និងកងកម្លាំងនៅតាមបណ្ដាក្រុង ស្រុក ដែលបាន​ខិតខំ​រៀប​ចំ​ព្រឹត្តិការណ៍​កម្សាន្តសប្បាយនានាក្នុងមូលដ្ឋាន ព្រមទាំងពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព​ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ខេត្តបាត់ដំបង មានវិសាលភាពរមណីយដ្ឋាន និង​គោល​ដៅ​ទេសចរ​ណ៍​ទូទាំង​ខេត្ត​មាន​ចំនួន​១១១ ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ ទីតាំង សហគមន៍ និង​អេកូ​ទេសចរណ៍​មាន ៤ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង និងកសិទេសចរណ៍មាន៤ទីតាំង ព្រមទាំង​គោល​ដៅ​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត​ដែល​មិន​ទាន់​បាន​រាប់បញ្ចូលផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        144
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm